×
ព័ត៌មានថ្មី
  1. ភាគទី៤ នៃរឿង «ខែលសុភមង្គល» ក្រោមចំណងជើង «អំណោយថ្ងៃមង្គល» បង្ហាញពីអំណោយដ៏មានតម្លៃបំផុត គឺក្តីស្រឡាញ់ដ៏ធំធេងក្នុងការរៀបចំផែនការហិរញ្ញវត្ថុ និងការការពារអនាគតមនុស្សជាទីស្រឡាញ់របស់យើង។
  2. Coming Soon | ភាគទី៤ រឿង “ខែលសុភមង្គល” ក្រោមចំណងជើង “អំណោយថ្ងៃមង្គល” (The Wedding Gift)
  3. ជោគជ័យបន្តទៀត! រឿង “ខែលសុភមង្គល” ភាគទី ៣ ក្រោមចំណងជើង “វិក្កយបត្រ” បង្ហាញពីគំរូនៃភាពកតញ្ញូរបស់កូន និងសារៈសំខាន់នៃការរៀបចំផែនការហិរញ្ញវត្ថុដើម្បីការពារមនុស្សជាទីស្រឡាញ់ដោយមិនគិតពីអាយុក្មេង ឬមានមុខរបរការងារអ្វីនោះទេ។
  4. Coming Soon | ភាគទី៣ រឿង «ខែលសុភមង្គល»
  5. CBS Boxing ប្រកាសផ្លាស់ប្តូរទីតាំងប្រកួតថ្មី

«សមរភូមិសំណើច» សប្ដាហ៍ទី១៣៖ ខ្លាមិននៅ ឆ្មារឡើងចាងហើយ! តើអ្នកណាអាចបង្ក្រាបបងប្អូនរបស់គ្រូបង្វឹកបានទៅណ៎?

នៅសប្ដាហ៍នេះ កម្មវិធី «សមរភូមិសំណើច» របស់ទូរទស្សន៍ CTN ដែលទទួលបានការឧបត្ថម្ភផ្ដាច់មុខដោយភេសជ្ជៈប៉ូវកម្លាំង WURKZ និងទឹកពិសាកម្ពុជា មានរឿងថ្មីទៀតហើយ ដោយសារប្រធានក្លិបត្រូវជាប់រវល់ និងផ្ទេរការមើលការខុសត្រូវឱ្យទៅអ្នកផ្សេង។ ប្រិយមិត្តច្បាស់ជាមានចម្ងល់ហើយមែនទេ តើអ្នកណានឹងចូលមកទទួលបន្ទុកដ៏ធំមួយនេះ?

ងាកទៅស្ថានភាពក្នុងក្លិបវិញ នៅពេលដែលមេធំមិននៅ កាន់តែវីវរ អសណ្ដាប់ធ្នាប់ខ្លាំងឡើង។ បងប្អូនរបស់គ្រូបង្វឹកជីងចក់ បានដៃហើយនៅពេលនេះ ចំណែក នាយពែកមី ដែលជាសំណព្វចិត្តរបស់ប្រធានក្លិប មិនដឹងថាត្រូវគេធ្វើបាបខ្លាំងប៉ុណ្ណាទេ។

ចាំមើលថា បងសន្តិសុខ អ្នកអនាម័យ និងកំពូលចុងភៅប្រចាំក្លិបទាំងពីរ នឹងទង្វើប្លែកអ្វីបន្តទៀត ទម្រាំប្រធានក្លិបត្រឡប់មកមើលការខុសត្រូវលើក្លិបរបស់គាត់វិញ។ «សមរភូមិសំណើច» សប្ដាហ៍នេះ ធានាថាប្លែក សើចរហូតដល់ស្ងួតជើងធ្មេញជាក់ជាមិនខាន!

រង់ចាំទស្សនាកម្មវិធី «សមរភូមិសំណើច» ថ្ងៃសុក្រ ទី២៨ ខែកុម្ភៈ វេលាម៉ោង ៧ យប់នៅលើកញ្ចក់ទូរទស្សន៍ CTN តែមួយគត់ ព្រមទាំងមានការផ្សាយផ្ទាល់លើហ្វេសប៊ុកផេក CTN TV ផេក WURKZ និងផេក CAMBODIA WATER!

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង