×
ព័ត៌មានថ្មី
  1. ភាគទី៤ នៃរឿង «ខែលសុភមង្គល» ក្រោមចំណងជើង «អំណោយថ្ងៃមង្គល» បង្ហាញពីអំណោយដ៏មានតម្លៃបំផុត គឺក្តីស្រឡាញ់ដ៏ធំធេងក្នុងការរៀបចំផែនការហិរញ្ញវត្ថុ និងការការពារអនាគតមនុស្សជាទីស្រឡាញ់របស់យើង។
  2. Coming Soon | ភាគទី៤ រឿង “ខែលសុភមង្គល” ក្រោមចំណងជើង “អំណោយថ្ងៃមង្គល” (The Wedding Gift)
  3. ជោគជ័យបន្តទៀត! រឿង “ខែលសុភមង្គល” ភាគទី ៣ ក្រោមចំណងជើង “វិក្កយបត្រ” បង្ហាញពីគំរូនៃភាពកតញ្ញូរបស់កូន និងសារៈសំខាន់នៃការរៀបចំផែនការហិរញ្ញវត្ថុដើម្បីការពារមនុស្សជាទីស្រឡាញ់ដោយមិនគិតពីអាយុក្មេង ឬមានមុខរបរការងារអ្វីនោះទេ។
  4. Coming Soon | ភាគទី៣ រឿង «ខែលសុភមង្គល»
  5. CBS Boxing ប្រកាសផ្លាស់ប្តូរទីតាំងប្រកួតថ្មី

Man City រងបណ្តឹងពីប្រធាន La Liga ពីបទបំពានច្បាប់ប្រកួតប្រជែងសហភាពអឺរ៉ុប

ក្លិប Man City បានជួបប្រទះការតស៊ូផ្នែកផ្លូវច្បាប់មួយទៀតហើយ ប៉ុន្តែលើកនេះបញ្ហាកើតចេញនៅក្រៅប្រទេសអង់គ្លេសវិញម្តង។ យោងតាមសារព័ត៌មាន Sky Sports ប្រធានស្ថាប័ន La Liga លោក Javier Tebas បានដាក់ពាក្យបណ្តឹងជាផ្លូវការទៅកាន់គណៈកម្មការអឺរ៉ុប ដោយចោទប្រកាន់ក្លិបម្ចាស់ជើងឯក Premier League បានបំពានច្បាប់ប្រកួតប្រជែងរបស់សហភាពអឺរ៉ុប។

ពាក្យបណ្តឹងដែលត្រូវបានគេរាយការណ៍ថាបានដាក់នៅឆ្នាំ ២០២៣ បានចោទប្រកាន់ថា Man City បានទទួលការគាំទ្រផ្នែកហិរញ្ញវត្ថុពីអារ៉ាប់រួម ដែលផ្តល់អោយពួកគេនូវអត្ថប្រយោជន៍មិនយុត្តិធម៌នៅក្នុងទីផ្សារផ្ទេរកីឡាករនៅអឺរ៉ុប។ លោក Tebas ទទូចថា ការឧបត្ថម្ភធនធាននោះធ្វើអោយ Man City ជ្រើសរើសកីឡាករកំពូលៗ និងគណៈគ្រប់គ្រងលើសពីអ្វីដែលអាចធ្វើទៅបានក្រោមឧបសគ្គហិរញ្ញវត្ថុធម្មតា។ លោក Tebas ក៏បានអំពាវនាវអោយមានការដាក់ទណ្ឌកម្មប្រឆាំងនឹង Man City ផងដែរ។

លោក Tebas បានអោយដឹងដូច្នេះ “យើងបានរាយការណ៍ពីបញ្ហារបស់ Man City ទៅ EU។ ហើយឥឡូវនេះមានបទប្បញ្ញត្តិអោយសហភាពអឺរ៉ុបពិនិត្យមើលក្រុមហ៊ុនដូចជា City Football Group ។ មានទិដ្ឋភាព២។ ទីមួយគឺពិនិត្យមើល Man City មិនប្រើក្រុមហ៊ុនផ្សេងទៀតដើម្បីបន្លំប្រព័ន្ធ។ ទីពីរគឺបញ្ឈប់បាល់ទាត់ដែលស្ថិតនៅក្នុងដៃរបស់ក្រុមហ៊ុនគ្រប់គ្រងដោយរដ្ឋមួយ។ វាធ្វើអោយខូចទ្រង់ទ្រាយទីផ្សារកីឡាករអឺរ៉ុបហើយយើងចង់អោយ Man City ទទួលទណ្ឌកម្ម។”

យ៉ាងណាមិញ Man City បានបដិសេធយ៉ាងដាច់អហង្ការចំពោះការចោទប្រកាន់ពីថ្នាក់ដឹកនាំ La Liga ដោយអះអាងថាប្រតិបត្តិការហិរញ្ញវត្ថុរបស់ពួកគេគឺគោរពទាំងស្រុងជាមួយនឹងបទប្បញ្ញត្តិទាំងអស់។
នេះមិនមែនជាលើកទីមួយទេដែល Man City បានស្ថិតក្រោមការត្រួតពិនិត្យលើបញ្ហាហិរញ្ញវត្ថុ។ ក្នុងឆ្នាំ ២០២០ តុលាការអាជ្ញាកណ្តាលកីឡា CAS បានបដិសេធការសម្រេចចិត្តរបស់ UEFA ក្នុងការដាក់បម្រាមអឺរ៉ុបរយៈពេល ២ ឆ្នាំលើ Man City ដោយសម្រេចថាការដាក់ទណ្ឌកម្មនេះគឺមិនសមហេតុផល។

Man City ក៏កំពុងដោះស្រាយក្តី បន្ទាប់ពីត្រូវបានចោទប្រកាន់ពីបទរំលោភបំពានផ្នែកហិរញ្ញវត្ថុចំនួន១១៥ករណី ដោយស្ថាប័ន Premier League ។ បើរកឃើញមានទោសកំហុស Man City អាចរងទណ្ឌកម្មជាការកាត់ពិន្ទុ ការផាកពិន័យ ឬសូម្បីតែការដកហូតតំណែង។ ជាងនេះទៅទៀត ក្លិប Real Valladolid របស់ La Liga ថ្មីៗនេះបានចោទប្រកាន់ Man City ករណីនាំយកខ្សែការពារវ័យក្មេង Júsuf Demir ហើយបានគំរាមពួកគេជាមួយនឹងវិធានការផ្លូវច្បាប់ទៀត៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង