
នេះជាពេលវេលាដ៏រំភើបសម្រាប់ Fan Fan គណៈកម្មការដ៏ល្បីល្បាញរបស់កម្មវិធីប្រកួតចម្អិនម្ហូបលំដាប់ថ្នាក់ពិភពលោក MasterChef Cambodia រួមមាន Judge ជេស៊ីកា, Judge ណារ៉ា និង Judge ម៉េងហ៊ី បានជួបជុំគ្នាជាថ្មីម្ដងទៀត មុនរដូវកាលទី៤ ដែលនឹងឈានចូលមកដល់នៅលើកញ្ចក់ទូរទស្សន៍ CTN ក្នុងពេលឆាប់ៗខាងមុខនេះ។
គណៈកម្មការទាំងបីរូប បានចែករំលែករូបថតជុំគ្នាមួយសន្លឹកនៅខាងក្រៅផ្ទះបាយ MasterChef Cambodia ដោយបង្ហាញពីសម្លៀកបំពាក់និងស្ទាយដ៏សាមញ្ញ។ ដោយឡែក Judge ម៉េង ហ៊ី បានបង្ហាញអារម្មណ៍សប្បាយរីករាយដែលបានជួបជាមួយ Judge ទាំងពីរ ថា៖ “សូមស្វាគមន៌អូន Jessica ការវិលត្រឡប់មក តោះៗជួបគ្នា” ដែលបង្ហាញពីភាពស្និទ្ធស្នាលរបស់អ្នកទាំងបី នៅខាងក្រៅកម្មវិធី។
ការជួបជុំគ្នានេះបានធ្វើឱ្យមានការភ្ញាក់ផ្អើលដល់ Fan Fan របស់ MasterChef Cambodia ដែលកំពុងរង់ចាំយ៉ាងអន្ទះសា នូវរដូវកាលទីថ្មី ដែលត្រៀមពាំនាំនូវផ្ទាំងទស្សនីយភាពកាន់តែអស្ចារ្យជាងមុន។
ភាពសប្បាយរីករាយទាំងនេះ អាចកើតមានបាន ដោយសារតែការឧបត្ថម្ភផ្ដាច់មុខដោយក្រុមហ៊ុន Khmer Beverages ។ តាមដានព័ត៌មានលម្អិតផ្សេងៗនៅលើផេកហ្វេសប៊ុកផ្លូវការ MasterChef Cambodia ៖ https://www.facebook.com/MasterChefCambodiaCTN ៕
