
ថ្មីៗនេះ ម្ចាស់ជ័យលាភី MasterChef Cambodia រដូវកាលទី៣ Chef ឃួន សំអន បានទទួលកាដូដ៏មានអត្ថន័យក្នុងការអបអរសាទរជ័យជម្នះនៅក្នុងកម្មវិធីប្រកួតចម្អិនម្ហូបលំដាប់ថ្នាក់ពិភពលោកមួយនេះ។
Chef សំអន បានទទួលវត្ថុអនុស្សាវរីយ៍ដ៏មានតម្លៃមួយ ដែលបង្ហាញពីស្លាក MasterChef Cambodia អមជាមួយនឹងឃ្លាមួយថា “MasterChef Cambodia Season Winner SAOM ORN”។
ម្ចាស់ពានរង្វាន់រដូវកាលទី៣ របស់ MasterChef Cambodia បានបង្ហោះបែបនេះថា៖ “មានន័យជ្រាលជ្រៅ អរគុណចំពោះអំណោយដ៏អស្ចារ្យនេះ”។
ការបង្ហោះនេះទទួលការសាទរយ៉ាងខ្លាំងពីសំណាក់ Fan Fan ដែលបានគាំទ្រ សំអន តាំងពីពេលចូលរួមប្រកួតរហូតដល់ក្លាយជាជើងឯក MasterChef Cambodia រដូវកាលទី៣។
នេះជាសារមួយបង្ហាញថា សូម្បីតែអ្នកចម្អិនតាមផ្ទះដ៏សាមញ្ញម្នាក់ ក៏អាចកែប្រែជោគវាសនារបស់ខ្លួនបាន តាមរយៈការចូលរួមនៅក្នុងកម្មវិធី MasterChef Cambodia ។
រដូវកាលទី៤ កម្មវិធី MasterChef Camboida ដែលទទួលការឧបត្ថម្ភផ្ដាច់មុខដោយក្រុមហ៊ុន Khmer Beverages នឹងចាក់ផ្សាយនៅលើកញ្ចក់ទូរទស្សន៍ CTN ក្នុងពេលឆាប់ៗខាងមុខនេះ៕