ចាញ់ក្លិនត្រី! អនុស្សាវរីយ៍កាលពីរដូវកាលទី៣ ហ្សង់ ជម្នះរាល់ឧបសគ្គទទួលបានអៀម ស ពីគណៈកម្មការ
- MasterChef Cambodia
- March 5th, 2025 (2 years)
Views: 377
-

កម្មវិធី MasterChef Cambodia កាលពីរដូវកាលទី៣ ក្នុងការប្រកួតដណ្ដើមអាវអៀមស វិញ្ញាសាចំនួន ២ មានវិញ្ញាសាពន្លះត្រីឆ្ពង់ និងវិញ្ញាសាយកសាច់ត្រីឆ្ពង់ចម្អិនជាម្ហូបមួយចាន។ ក្នុងចំណោមបេក្ខជនទាំង ៦០ នាក់ បេក្ខជន ហាយ ហ្សង់ បានធ្វើឱ្យមានការចាប់អារម្មណ៍ពីសំណាក់ទស្សនិកជន។
បេក្ខជនដែលជាបុគ្គលិកក្រុមហ៊ុនមួយមកពីរាជធានីភ្នំពេញរូបនេះ គឺជាអ្នកដែលចាញ់ក្លិនត្រីខ្លាំង បានជម្នះនូវឧបសគ្គធំៗនៅក្នុងវិញ្ញាសាពន្លះត្រីឆ្ពង់ និងវិញ្ញាសាយកសាច់ត្រីឆ្ពង់ដែលពន្លះរួច ធ្វើជាគ្រឿងផ្សំគោលដើម្បីចម្អិនជាម្ហូបជាមួយគ្រឿងផ្សំដទៃទៀតដែលផ្ដល់ជូន។ ទោះយ៉ាងណាក្ដី លោក ហ្សង់ នៅតែអាចបង្កើតបាននូវមុខម្ហូបមួយចានដោយជោគជ័យ គឺម្ហូប ត្រីឆ្ពង់បំពងដំឡូងបារាំង ជាមួយទំពាំងបារាំង ប៉េងបោះ ក្រូចឆ្មារ។
ទីបំផុត លោក ហ្សង់ ទទួលបាន Yes ចំនួនពីរ ពីគណៈកម្មការទាំង៣រូប ដែលមានលក្ខណៈគ្រប់គ្រាប់ដើម្បីទទួលបានអៀមស សម្រាប់បន្តទៅកាន់វគ្គបន្ទាប់។
តើនៅក្នុងរដូវកាលទី៤ ខាងមុខនេះ នឹងមានពេលវេលាដែលមិនអាចបំភ្លេចបានអ្វីខ្លះ? រង់ចាំតាមដានកម្មវិធី MasterChef Cambodia រដូវកាលថ្មី ដែលទទួលការឧបត្ថម្ភផ្ដាច់មុខដោយក្រុមហ៊ុន Khmer Beverages នៅលើកញ្ចក់ទូរទស្សន៍ CTN ក្នុងពេលឆាប់ៗខាងមុខនេះ៕
