×
ព័ត៌មានថ្មី
  1. ភាគទី៤ នៃរឿង «ខែលសុភមង្គល» ក្រោមចំណងជើង «អំណោយថ្ងៃមង្គល» បង្ហាញពីអំណោយដ៏មានតម្លៃបំផុត គឺក្តីស្រឡាញ់ដ៏ធំធេងក្នុងការរៀបចំផែនការហិរញ្ញវត្ថុ និងការការពារអនាគតមនុស្សជាទីស្រឡាញ់របស់យើង។
  2. Coming Soon | ភាគទី៤ រឿង “ខែលសុភមង្គល” ក្រោមចំណងជើង “អំណោយថ្ងៃមង្គល” (The Wedding Gift)
  3. ជោគជ័យបន្តទៀត! រឿង “ខែលសុភមង្គល” ភាគទី ៣ ក្រោមចំណងជើង “វិក្កយបត្រ” បង្ហាញពីគំរូនៃភាពកតញ្ញូរបស់កូន និងសារៈសំខាន់នៃការរៀបចំផែនការហិរញ្ញវត្ថុដើម្បីការពារមនុស្សជាទីស្រឡាញ់ដោយមិនគិតពីអាយុក្មេង ឬមានមុខរបរការងារអ្វីនោះទេ។
  4. Coming Soon | ភាគទី៣ រឿង «ខែលសុភមង្គល»
  5. CBS Boxing ប្រកាសផ្លាស់ប្តូរទីតាំងប្រកួតថ្មី

Tottenham Hotspur អាចរបូតកីឡាករសំខាន់មួយរូបទៀតទៅកាន់ Bayern Munich

ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះក្លិប Tottenham Hotspur បានបាត់បង់សមាជិកសំខាន់២រូបរបស់ពួកគេទៅកាន់ក្លិបអាល្លឺម៉ង់ Bayern Munich ។

ជាក់ស្តែង ខ្សែប្រយុទ្ធ Harry Kane និងខ្សែការពារ Eric Dier ត្រូវបានចុះហត្ថលេខាដោយក្លិបយក្សអាល្លឺម៉ង់ ហើយពួកគេកំពុងសម្លឹងក្នុងការឈ្នះពានរង្វាន់ក្លិបក្នុងអាជីពជាលើកដំបូង ស្ថិតក្រោមការដឹកនាំរបស់គ្រូបង្វឹកលោក Vincent Kompany។ ទាំង Harry Kane និង Eric Dier មិនដែលឈ្នះពានជាមួយ Tottenham Hotspur ឡើយ តែពួកគេកំពុងមានក្តីសង្ឃឹមជាមួយ Bayern Munich នៅរដូវកាលនេះ។

ដោយឡែក Bayern Munich ត្រូវបានដឹងថា មានទម្លាប់ចុះហត្ថលេខានាំយកកីឡាករពីក្លិបនៅ Premier League ។ តួយ៉ាង Leroy Sane ត្រូវបាននាំយកពី Man City, Sadio Mane នាំយកពី Liverpool ហើយកាលពីរដូវក្តៅមុន Michael Olise ត្រូវបាននាំយកពី Crystal Palace ។ ឥឡូវនេះ Bayern Munich អាចចុះហត្ថលេខាលើខ្សែប្រយុទ្ធលេចធ្លោម្នាក់ទៀតពីក្របខណ្ឌ Premier League ។

យោងតាមសារពត៌មាន Fichajes អោយដឹងថា ខ្សែប្រយុទ្ធ Heung-Min Son អាចចាកចេញពី Tottenham Hotspur បន្ទាប់ពីចំណាយពេលមួយទសវត្សជាមួយក្លិប ហើយផ្លាស់ទៅកាន់ Bayern Munich ។

Heung-Min Son ជាកីឡាករល្អបំផុតមួយរូបនៅក្របខណ្ឌ Premier League ប៉ុន្តែរូបគេមិនអាចឈ្នះពាននៅ Tottenham Hotspur បានទេ បើទោះជាមានកំណត់ត្រាស៊ុតបញ្ចូលទីយ៉ាងអស្ចារ្យក្តី។ យ៉ាងណា ជាមួយនឹងកិច្ចសន្យាដែលនឹងផុតកំណត់នៅចុងបញ្ចប់នៃរដូវកាលនេះ Heung-Min Son អាចស្វែងរកការចាកចេញពី Tottenham Hotspur ហើយ Bayern Munich បានត្រៀមខ្លួនរួចរាល់ដើម្បីផ្តល់អោយរូបគេនូវឱកាសចាប់ផ្តើមដំណើរផ្សងព្រេងថ្មីក្នុងអាជីព។

កីឡាករកូរ៉េខាងត្បូង វ័យ៣២ឆ្នាំ ក៏ធ្លាប់ស្គាល់ពីការប្រកួតប្រជែងនៅក្របខណ្ឌ Bundesliga ដែរ ដោយគេធ្លាប់លេងអោយ Bayer Leverkusen មុនផ្លាស់មកកាន់ Tottenham Hotspur។ ការផ្លាស់ទៅលេងអោយ Bayern Munich អាចផ្តល់អោយគេនូវឱកាសប្រជែងយកពានរង្វាន់ដ៏ធំបំផុតមួយក្នុងវិស័យបាល់ទាត់។

បន្ថែមពីនេះ ជាមួយនឹងអតីតមិត្តរួមក្រុម២រូប ដែលកំពុងលេងនៅកីឡដ្ឋាន Allianz Arena នោះ Heung-Min Son នឹងមិនមានបញ្ហាក្នុងការសម្របខ្លួននៅ Bayern Munich ទេ។ ក្រុមរបស់លោក Vincent Kompany បានត្រៀមខ្លួនដើម្បីពង្រឹងតំបន់ប្រយុទ្ធនៅរដូវក្តៅ ហើយ Heung-Min Son គឺសមស្របនឹងអ្វីដែលពួកគេចង់បាន។ រូបគេក៏ជាកីឡាករដែលមានសមត្ថភាពអាចលេងក្នុងតួនាទីផ្សេងៗគ្នា ដោយមិនត្រឹមតែស៊ុតបញ្ចូលទីប៉ុណ្ណោះទេ ថែមទាំងបង្កើតឱកាសចែកបាល់យ៉ាងល្អផងដែរ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង