×
ព័ត៌មានថ្មី
  1. ភាគទី៤ នៃរឿង «ខែលសុភមង្គល» ក្រោមចំណងជើង «អំណោយថ្ងៃមង្គល» បង្ហាញពីអំណោយដ៏មានតម្លៃបំផុត គឺក្តីស្រឡាញ់ដ៏ធំធេងក្នុងការរៀបចំផែនការហិរញ្ញវត្ថុ និងការការពារអនាគតមនុស្សជាទីស្រឡាញ់របស់យើង។
  2. Coming Soon | ភាគទី៤ រឿង “ខែលសុភមង្គល” ក្រោមចំណងជើង “អំណោយថ្ងៃមង្គល” (The Wedding Gift)
  3. ជោគជ័យបន្តទៀត! រឿង “ខែលសុភមង្គល” ភាគទី ៣ ក្រោមចំណងជើង “វិក្កយបត្រ” បង្ហាញពីគំរូនៃភាពកតញ្ញូរបស់កូន និងសារៈសំខាន់នៃការរៀបចំផែនការហិរញ្ញវត្ថុដើម្បីការពារមនុស្សជាទីស្រឡាញ់ដោយមិនគិតពីអាយុក្មេង ឬមានមុខរបរការងារអ្វីនោះទេ។
  4. Coming Soon | ភាគទី៣ រឿង «ខែលសុភមង្គល»
  5. CBS Boxing ប្រកាសផ្លាស់ប្តូរទីតាំងប្រកួតថ្មី

ថ្មីទៀតហើយ! ឧបករណ៍ភ្លេងខ្មែរ និងរបៀបហ្វឹកហាត់ដ៏ចម្លែករបស់គ្រូបង្វឹក ត្រៀមបង្ហាញនៅក្នុងកម្មវិធី «សមរភូមិសំណើច» នាសប្ដាហ៍នេះ!

កម្មវិធី «សមរភូមិសំណើច» ដែលទទួលបានការឧបត្ថម្ភផ្ដាច់មុខដោយភេសជ្ជៈប៉ូវកម្លាំង WURKZ និងទឹកពិសាកម្ពុជា នៅសប្ដាហ៍ទី១៤ នឹងបន្ថែមនូវភាពសប្បាយរីករាយជាមួយនឹងការរួមបញ្ចូលគ្នារវាងការបង្ហាញពីឧបករណ៍ភ្លេងខ្មែរដ៏ល្បីល្បាញ និងរបៀបនៃការហ្វឹកហាត់ថ្មីរបស់គ្រូបង្វឹក ដែលនឹងមានអ្នកត្រូវពិន័យមិនធ្លាប់មាន។

សប្ដាហ៍នេះ កម្មវិធី «សមរភូមិសំណើច» នឹងបញ្ចូលនូវការផ្សព្វផ្សាយពីវប្បធម៌ដ៏ផូផង់របស់ខ្មែរ ជាមួយឧបករណ៍ភ្លេងដ៏ល្បីល្បាញគឺ ចាប៉ី។ នាយពែកមី នឹងធ្វើឱ្យបរិយាកាសក្នុងក្រុមផ្ការីកគ្រប់រដូវរបស់គាត់ កាន់តែសប្បាយថែមមួយកម្រិតទៀត ដោយបាននាំលោកគ្រូចាប៉ីដងវែង ដើម្បីមកច្រៀងលេងពាក្យពេចន៍ដ៏មានអត្ថន័យ។

កាន់តែប្លែកទៀត ជាមួយការហ្វឹកហាត់ថ្មី ដើម្បីធ្វើឱ្យមានការប្រជែងគ្នាយ៉ាងខ្លាំងនៅលើទីលាន ព្រោះអ្នកចាញ់នឹងត្រូវស្ពឹកជើងជាមិនខាន។ តើមានការហ្វឹកហាត់ប្លែកខ្លាំងប៉ុណ្ណាទៅ នៅក្នុងសប្ដាហ៍ទី១៤នេះ? 

ផ្ទាំងទស្សនីយភាពដ៏ក្អាកក្អាយទាំងនេះ នឹងត្រូវបង្ហាញនៅក្នុងកម្មវិធី «សមរភូមិសំណើច» នាថ្ងៃទី៧ ខែមីនា វេលាម៉ោង ៧ យប់នៅលើកញ្ចក់ទូរទស្សន៍ CTN តែមួយគត់ ព្រមទាំងមានការផ្សាយផ្ទាល់លើហ្វេសប៊ុកផេក CTN TV ផេក WURKZ និងផេក CAMBODIA WATER!

 

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង