ការប្រកួតធ្វើម្ហូបលំដាប់ថ្នាក់ពិភពលោក MasterChef Cambodia តម្រូវឱ្យបេក្ខជននីមួយៗមានការគិតគូរឱ្យគ្រប់ជ្រុងជ្រោយ និងត្រូវស្ដាប់លក្ខខន្តិកៈឱ្យបានច្បាស់ មុននឹងចម្អិនបានម្ហូបមួយចានសម្រាប់ដាក់លើតុនៅមុខគណៈកម្មការដើម្បីធ្វើការវិនិច្ឆ័យ យ៉ាងណាមិញក៏មានបេក្ខជនមួយចំនួន ដែលមិនមានការប្រុងប្រយ័ត្ន ក្នុងការត្រង់ត្រាប់ ធ្វើឱ្យមុខម្ហូបមួយចានខ្វះគ្រឿងផ្សំ។
នៅចាំបានថា កាលពីរដូវកាលទី១ បេក្ខនារី ឃៀម សមិទ្ធិ បានធ្វើឱ្យប្រិយមិត្តរបស់កម្មវិធី MasterChef Cambodia មានការចងចាំរូបគាត់ ដោយសារតែមុខម្ហូបមួយចានដែលគាត់បានចម្អិន ដោយដាក់ឈ្មោះថា “សម្លខ្ទើយ” ។ ការដាក់ឈ្មោះបែបនេះ បណ្ដាលមកពីអ្នកមីង មិនមានគ្រឿងផ្សំគ្រប់គ្រាន់ដើម្បីធ្វើឱ្យចេញជា សម្លប្រហើរ ។
ចង់ដឹងថា អ្នកមីង ឃៀម សមិទ្ធិ ដោះស្រាយជាមួយគណៈកម្មការរបស់កម្មវិធី MasterChef Cambodia ដោយវិធីណា តស់ទៅទស្សនាវីដេអូខាងក្រោម។
ចង់ដឹងអត់ថាតើបេក្ខជនរដូវកាលទី៤ របស់ MasterChef Cambodia នឹងមានមុខម្ហូបអ្វីប្លែកដើម្បីមកចែកជូនប្រិយមិត្តបន្តទៀត ដូច្នេះ កុំភ្លេចរង់ចាំទស្សនាកម្មវិធី MasterChef Cambodia រដូវកាលទី៣ ដែលឧបត្ថម្ភផ្ដាច់មុខដោយក្រុមហ៊ុន Khmer Beverages នៅលើកញ្ចក់ទូរទស្សន៍ CTN ក្នុងពេលឆាប់ៗនេះ៕