×
ព័ត៌មានថ្មី
  1. ហេតុអ្វីការតោងបែបនេះ សំខាន់សម្រាប់ការតេស្តសាកល្បងលើបេក្ខជនកម្លាំងគោជល់ Red Bull Power ?
  2. លោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង ដឹកនាំគណៈប្រតិភូសមាគមសិល្បករខ្មែរ ទស្សនកិច្ចនៅអង្គការហ្វារពន្លឺសិល្បៈ ខេត្តបាត់ដំបង
  3. «សមរភូមិសំណើច» សប្ដាហ៍នេះ ការប្រកួតដ៏សំខាន់ ក្រុមផ្ការីកត្រៀមចូលសមរភូមិលើទីលាន ដើម្បីសម្រេចជោគវាសនារបស់ក្លិប
  4. លោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង ប្រធានសមាគមសិល្បករខ្មែរ បានរៀបចំជំនួបពិភាក្សាដាច់ដោយឡែកមួយជាមួយនឹងសមាជិកសកម្មរបស់សមាគមសិល្បករខ្មែរ ជុំវិញដំណើរវិវត្តន៍ការងាររយៈពេល១ឆ្នាំ
  5. កម្មវិធីកម្លាំងគោជល់ ឧបត្ថម្ភផ្ដាច់មុខដោយ Red Bull លាតត្រដាងបេក្ខភាពឈានទៅវគ្គបន្ទាប់ 15 នាក់ដំបូង ខណៈអ្នកជាប់នឹងត្រូវបង្ហាញជាបន្តបន្ទាប់

អត្ថប្រយោជន៍ ៥យ៉ាងរបស់ផ្លែស្ត្រប៊ឺរី ដែលជាគ្រឿងផ្សំគោលនៃបង្អែមក្នុងកម្មវិធី MasterChef Cambodia

នៅក្នុងវីដេអូបង្រៀនធ្វើម្ហូបរបស់កម្មវិធី MasterChef Cambodia រដូវកាលទី៣ ផ្លែស្ត្រប៊ឺរីគឺជាគ្រឿងផ្សំគោលដ៏សំខាន់ នៅក្នុងការធ្វើបង្អែមមួយដែលមានឈ្មោះថា Strawberry Mousse ដែលត្រូវបានបង្ហាញពីវិធីធ្វើដោយម្ចាស់ពានរង្វាន់កាលពីរដូវកាលទី២ គឺកញ្ញា ប៉ិច ស្រីណុច។

ផ្លែស្ត្រប៊ឺរី ជាផ្លែឈើដ៏ពេញនិយមបំផុតមួយនៅក្នុងពិភពលោក។ វាមានច្រើនជាង ១០ ប្រភេទ ដែលខុសគ្នាទាំងរសជាតិ និងទំហំ ប៉ុន្តែពួកវាទាំងអស់មានរូបរាងជាបេះដូងដូចគ្នា និងពណ៌ក្រហម។ យោងតាមអ្នកជំនាញរបស់វិទ្យាស្ថាន Cleveland Clinic នៅសហរដ្ឋអាមេរិក លោកស្រី Bailey Flora បានបង្ហាញពីអត្ថប្រយោជន៍របស់ផ្លែស្ត្រប៊ឺរី។

១. បង្កើនថាមពលខួរក្បាល

នៅពេលដែលខួរក្បាលរបស់អ្នកកាន់តែចាស់ វាដំណើរការខ្សោយជាងមុន។ ប៉ុន្តែយោងទៅតាមការស្រាវជ្រាវ ការទទួលទានផ្លែស្ត្រប៊ឺរី នឹងការពារថាមពលសម្រាប់ដំណើរការខួរក្បាលរបស់អ្នក នៅពេលអ្នកកាន់តែចាស់។

២. ពង្រឹងប្រព័ន្ធភាពស៊ាំរបស់អ្នក

ផ្លែស្ត្របឺរី គឺជាប្រភពដ៏អស្ចារ្យនៃវីតាមីន C ដែលអ្នកត្រូវការពីអាហារ ព្រោះរាងកាយរបស់អ្នកមិនអាចផលិតវាបានទេ។ ក្នុងករណីកម្រ អ្នកដែលមិនទទួលបានវីតាមីនដ៏សំខាន់នេះគ្រប់គ្រាន់ នឹងវិវឌ្ឍទៅជាជំងឺដែលបណ្តាលឱ្យហូរឈាម ស្នាមជាំ និងភាពស្លេកស្លាំង។

៣. ការពារសុខភាពបេះដូង

ការស្រាវជ្រាវបានបង្ហាញថា ផ្លែស្ត្របឺរីអាចជួយការពារស្ថានភាពមួយចំនួនដែលអាចនាំឱ្យកើតជំងឺបេះដូង និងដាច់សរសៃឈាមខួរក្បាល ក៏ដូចជាជំងឺទឹកនោមផ្អែម ដែលបង្កើនលទ្ធភាពនៃជំងឺបេះដូង។

៤. កាត់បន្ថយការរលាក

ការរីករាលដាលនៃការរលាកខាងក្នុង រួមចំណែកដល់ជំងឺជាច្រើនរួមទាំងជំងឺបេះដូង។ កត្តារស់នៅដូចជារបបអាហារមិនល្អ សកម្មភាពរាងកាយទាប និងការជក់បារី អាចនាំឱ្យរលាក។

៥. ជួយគ្រប់គ្រងជាតិស្ករក្នុងឈាម

ជាតិស្ករក្នុងឈាមរបស់អ្នក គឺជាកត្តាហានិភ័យនៃជំងឺទឹកនោមផ្អែមប្រភេទទី២ ដែលធ្វើឱ្យអ្នកងាយនឹងកើតជំងឺបេះដូងផងដែរ។ ប្រសិនបើអ្នកកំពុងមានការលើកកម្រិតជាតិស្ករ ផ្លែស្ត្របឺរី គឺជាមធ្យោបាយដ៏ល្អក្នុងការទទួលទានដើម្បីជំនួសរបស់ផ្អែម។

MasterChef Cambodia រដូវកាលទី៤ ដែលឧបត្ថម្ភផ្ដាច់មុខដោយក្រុមហ៊ុន Khmer Beverages នឹងចាក់ផ្សាយនៅលើកញ្ចក់ទូរទស្សន៍ CTN ក្នុងពេលឆាប់ៗនេះ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង