ប្រិយមិត្តរបស់កម្មវិធី MasterChef Cambodia ប្រហែលជាគិតថាបេក្ខជននីមួយៗ សុទ្ធតែមានចំណេះដឹងគ្រប់សព្វនៅក្នុងការប្រើប្រាស់ឧបករណ៍ផ្សេងៗនៅក្នុងផ្ទះបាយហើយមែនដែរឬទេ? មិនពិតនោះទេ ដោយសារតែបេក្ខជននីមួយៗសុទ្ធតែជាអ្នកចម្អិនតាមផ្ទះទូទៅ ដែលពួកគាត់មិនធ្លាប់ប្រើប្រាស់ ឬស្គាល់ឧបករណ៍ទាំងអស់ដូចចុងភៅអាជីពនោះឡើយ។
ជាក់ស្ដែងបេក្ខនារីម្នាក់ របស់កម្មវិធី MasterChef Cambodia រដូវកាលទី២ គឺបេក្ខនារី និមល បានជួបនឹងឧបសគ្គដ៏ធំមួយ ដែលគាត់មិនចេះប្រើប្រាស់ម៉ាស៊ីនវាយគ្រីម ធ្វើឱ្យមានការចម្អិនមុខម្ហូបរបស់គាត់មិនមានភាពងាយស្រួលឡើយ។ ដូច្នេះ បេក្ខជននីមួយៗ មិនត្រឹមតែចេះធ្វើម្ហូបប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងត្រូវសិក្សាពីឧបករណ៍ផ្សេងៗនៅក្នុងផ្ទះបាយឱ្យចេះប្រើប្រាស់ឱ្យស្ទាត់ជំនាញដើម្បីបង្កភាពងាយស្រួលក្នុងការប្រកួតប្រកួតនេះផងដែរ។
តស់ចង់ដឹងថា បេក្ខនារី និមល ជួបនូវភាពលំបាកកម្រិតណាដោយសារមិនចេះប្រើប្រាស់ម៉ាស៊ីនវាយគ្រីម ទៅទស្សនាវីដេអូរបស់ MasterChef Cambodia ទាំងអស់គ្នា។
កម្មវិធី MasterChef Cambodia រដូវកាលទី៤ ដែលឧបត្ថម្ភផ្ដាច់មុខដោយក្រុមហ៊ុន Khmer Beverages នឹងចាក់ផ្សាយនៅលើកញ្ចក់ទូរទស្សន៍ CTN ក្នុងពេលឆាប់ៗនេះ៕