×

រឿងដែលធ្វើឱ្យបេក្ខជនរបស់ MasterChef Cambodia ខ្លាចបំផុតពេល Judge ឱ្យគ្រឿងផ្សំគោល

គ្រឿងផ្សំគោល គឺមានសារសំខាន់ណាស់នៅក្នុងការចម្អិនម្ហូបនៅក្នុងកម្មវិធីប្រកួតធ្វើម្ហូបលំដាប់ថ្នាក់ពិភពលោក MasterChef Cambodia ដែលវាត្រូវតែលេចធ្លោ និងទាក់ទាញការចាប់អារម្មណ៍របស់គណៈកម្មការ។ ដូច្នេះ បេក្ខជនប្រឡងប្រជែងមានការព្រួយបារម្ភមួយចំនួន នៅពេលដែលគណៈកម្មការផ្ដល់នូវគ្រឿងផ្សំគោល ដែលអាចជា បន្លែត្រីសាច់ផ្សេងៗ។

មិនលេចធ្លោ៖

ខ្វះបច្ចេកទេសក្នុងការរំលេចរសជាតិធម្មជាតិ និងការបង្ហាញនៃគ្រឿងផ្សំគោល។ ការធ្វើឱ្យលុបរសជាតិ ដោយសារប្រើប្រាស់គ្រឿងទេសច្រើនពេក ឬរសជាតិមិនចូលគ្នា។ ខាងក្រោយនេះគឺជាឧទាហរណ៍ជាក់ស្ដែង ដែលកើតឡើងទៅលើបេក្ខជនរបស់ MasterChef Cambodia កាលពីរដូវកាលមុន។

មិនល្អឥតខ្ចោះ៖

គ្រឿងផ្សំគោល មិនត្រូវបានចម្អិនឱ្យល្អឥតខ្ចោះ ក្រោយការចៀន ដុត អាំង ឬប្រឡាក់។ ការមិនបានប្រើគ្រឿងទេសឱ្យបានត្រឹមត្រូវ មិនអាចជួយឱ្យគ្រឿងផ្សំគោលលេចធ្លោ។

ខ្វះតុល្យភាព៖

បង្កើតរសជាតិដែលមិនមានតុល្យភាព ដោយសារភាពប្រៃជូរផ្អែម បរិមាណ និងសមាសធាតុផ្សំផ្សេងៗ។ ការសម្រេចបាននូវភាពចុះសម្រុងគ្នានៃរសជាតិ នឹងលើកម្ហូបទាំងមូល។

ការរៀបចំមានកម្រិត៖

មិនបានយកចិត្តទុកដាក់លើការរៀបចំដាក់ចានឱ្យមានសោភ័ណភាពសម្រាប់មុខម្ហូប ដែលធ្វើឱ្យគ្រឿងផ្សំគោលមិនមានភាពទាក់ទាញសម្រាប់គណៈកម្មការ។

ការធ្វើបទបង្ហាញមិនទាន់ល្អ៖

កង្វះនៃសាច់រឿង ឬការបំផុសគំនិតសម្រាប់ម្ហូបមួយ។ រឿងរ៉ាវរបស់អ្នកចម្អិនដែលទាក់ទងនឹងគ្រឿងផ្សំគោល អាចបង្កើតបទពិសោធន៍ដែលមិនអាចបំភ្លេចបានសម្រាប់គណៈកម្មការ។

ដូច្នេះ ដើម្បីចង់ដឹងថា ក្នុងរដូវកាលទី៤ របស់កម្មវិធី MasterChef Cambodia ដែលទទួលការឧបត្ថម្ភផ្ដាច់មុខដោយក្រុមហ៊ុន Khmer Beverages បេក្ខជននឹងជួបនូវវិញ្ញាសាអ្វីខ្លះ? កុំភ្លេចរង់ចាំទស្សនានៅលើកញ្ចក់ទូរទស្សន៍ CTN ដែលនឹងចាក់ផ្សាយនៅក្នុងពេលឆាប់ៗនេះ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង