×

អតីតបេក្ខជន MasterChef Cambodia ចែករំលែកសេចក្តីស្រឡាញ់ដល់លោកអ៊ំៗអ្នកធាក់ស៊ីក្លូ

ថ្មីៗនេះ លោក វីល្លៀម និងបងស្រី លីម លីនដា អតីតបេក្ខជនរបស់កម្មវិធីប្រកួតចម្អិនម្ហូបលំដាប់ថ្នាក់ពិភពលោក MasterChef Cambodia រដូវកាលទី៣ ព្រមទាំងមិត្តភ័ក្តិ ដើម្បីចែករំលែកក្ដីស្រឡាញ់ដល់លោកអ៊ំៗអ្នកធាក់ស៊ីក្លូ តាមរយៈសកម្មភាពសប្បុរសធម៌ក្នុងទិវាសិទ្ធិនារី។ សកម្មភាពសប្បុរសធម៌នេះ មានការផ្តល់ជាអាហារដល់លោកអ៊ំចាស់ៗ ចំនួន ១៥០រូប នៅក្នុងរាជធានីភ្នំពេញ។

តាមរយៈសកម្មភាពនេះ បានបង្ហាញពីទឹកចិត្តដ៏ប្រពៃរបស់អតីតបេក្ខជន MasterChef និងសប្បុរសជន ក្នុងការចូលរួមជួយសម្រួលដល់លោកអ៊ំៗ ដែលខិតខំបំពេញការងារយ៉ាងនឿយហត់។ លោកអ៊ំៗបានបង្ហាញនូវស្នាមញញឹម ចំពោះអំណោយដ៏ថ្លៃថ្លារបស់សប្បុរសជន ដែលបានចំណាយពេលវេលាដ៏មានតម្លៃដើម្បីបង្កើតកម្មវិធីនេះឡើង។

តើនៅក្នុងកម្មវិធី MasterChef Cambodia រដូវកាលទី៤ ខាងមុខនេះ នឹងមានពេលវេលាដែលមិនអាចបំភ្លេចបានអ្វីខ្លះ? រង់ចាំតាមដានកម្មវិធី MasterChef Cambodia រដូវកាលថ្មី ដែលទទួលការឧបត្ថម្ភផ្ដាច់មុខដោយក្រុមហ៊ុន Khmer Beverages នៅលើកញ្ចក់ទូរទស្សន៍ CTN ក្នុងពេលឆាប់ៗខាងមុខនេះ៕


អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង