
ការរង់ចាំជិតមកដល់ហើយ! កម្មវិធីប្រកួតចម្អិនម្ហូបលំដាប់ថ្នាក់ពិភពលោក MasterChef Cambodia រដូវកាលទី៤ ដែលទទួលការឧបត្ថម្ភផ្ដាច់មុខដោយក្រុមហ៊ុន Khmer Beverages នឹងកាន់តែជក់ចិត្តសម្រាប់ទស្សនិកជនរបស់ស្ថានីយទូរទស្សន៍ CTN ។
ស្របពេលដែលទស្សនិកជនកំពុងរង់ចាំថ្ងៃចាក់ផ្សាយជាផ្លូវការក៏ដោយ ក៏ទស្សនិកជនដែលកំពុងទន្ទឹងរង់ចាំយ៉ាងអន្ទះសា ចង់ដឹងថាតើបេក្ខជនរដូវកាលទី៤ ជានរណា និងមកពីរាជធានី ឬខេត្តណាខ្លះ។ ចម្លើយនឹងត្រូវបង្ហាញនៅក្នុងពេលឆាប់ៗខាងមុខនេះ!
រដូវកាលថ្មី តើនឹងមានការភ្ញាក់ផ្អើលអ្វីខ្លះ ហើយបេក្ខជននឹងជួបជាមួយវិញ្ញាសាប្រកួតអ្វីខ្លះ? រដូវកាលទី៤នេះ ផ្ទះបាយនឹងកាន់តែក្តៅ ដូច្នេះសូមប្រិយមិត្ត ត្រៀមខ្លួនដើម្បីទទួលយកនូវរឿងរ៉ាវប្លែកៗ ការប្រកួតប្រជែង ភាពច្នៃប្រឌិត និងស្នាដៃចម្អិនដ៏ល្អឥតខ្ចោះពីកម្មវិធី MasterChef Cambodia ៕
