
នៅក្នុងកម្មវិធី MasterChef Cambodia រដូវកាលទី៣ បេក្ខជនចំនួន ៩ រូប បានប្រកួតនៅក្នុងវិញ្ញាសាមួយ ដែលជាការចម្អិនម្ហូបពីគ្រឿងផ្សំគោលមួយគឺ ត្រីឆ្ពង់។
ក្នុងចំណោមម្ហូបទាំង៩ចាន ដែលបង្កើតចេញពីការចម្អិនយ៉ាងផ្ចិតផ្ចង់របស់បេក្ខជន មានតែម្ហូប ៥ ចានប៉ុណ្ណោះ ដែលទទួលបានអៀម ស ក្នុងនោះម្ហូប១ចានរបស់បេក្ខជនម្នាក់ ដែលជាអ្នកដឹកជញ្ជូនម្ហូបមកពីខេត្តកំពង់ស្ពឺ មានភាពលេចធ្លោជាងគេ ដែលធ្វើឱ្យ Judge ណារ៉ា, Judge ជេស៊ីកា និង Judge ម៉េងហ៊ី ឱ្យ YES ដល់ទៅ ៣ និងធ្វើឱ្យគាត់ទទួលបានអៀមស ផងដែរ។
ម្ហូប១ចាននោះ មានឈ្មោះថា ត្រីឆ្ពង់បំពងម្សៅ កម្ទេចនំបុ័ងស្រួយ ជាមួយទឹកជ្រលក់គ្រីម រ៉ូសម៉ារី និងម្រេច ដែលជាម្ហូបរបស់បេក្ខជនឈ្មោះ ញ៉ រីម ដែលមានអាយុ ២៦ឆ្នាំ។ ម្ហូបរបស់លោក ញ៉ រីម បានទទួលការសរសើរយ៉ាងខ្លាំងពី Judge ទាំង ៣ ។
រង់ចាំទស្សនាកម្មវិធី MasterChef Cambodia រដូវកាលទី៤ កាន់តែប្លែកជាងមុន ដែលនឹងមានចាក់ផ្សាយនៅលើកញ្ចក់ទូរទស្សន៍ CTN ក្នុងពេលឆាប់ៗខាងមុខនេះ៕
