×
ព័ត៌មានថ្មី
  1. ភាគទី៤ នៃរឿង «ខែលសុភមង្គល» ក្រោមចំណងជើង «អំណោយថ្ងៃមង្គល» បង្ហាញពីអំណោយដ៏មានតម្លៃបំផុត គឺក្តីស្រឡាញ់ដ៏ធំធេងក្នុងការរៀបចំផែនការហិរញ្ញវត្ថុ និងការការពារអនាគតមនុស្សជាទីស្រឡាញ់របស់យើង។
  2. Coming Soon | ភាគទី៤ រឿង “ខែលសុភមង្គល” ក្រោមចំណងជើង “អំណោយថ្ងៃមង្គល” (The Wedding Gift)
  3. ជោគជ័យបន្តទៀត! រឿង “ខែលសុភមង្គល” ភាគទី ៣ ក្រោមចំណងជើង “វិក្កយបត្រ” បង្ហាញពីគំរូនៃភាពកតញ្ញូរបស់កូន និងសារៈសំខាន់នៃការរៀបចំផែនការហិរញ្ញវត្ថុដើម្បីការពារមនុស្សជាទីស្រឡាញ់ដោយមិនគិតពីអាយុក្មេង ឬមានមុខរបរការងារអ្វីនោះទេ។
  4. Coming Soon | ភាគទី៣ រឿង «ខែលសុភមង្គល»
  5. CBS Boxing ប្រកាសផ្លាស់ប្តូរទីតាំងប្រកួតថ្មី

តស់! រៀនពីការហាត់ទាត់បាល់ប៉េណាល់ទី និងស្គាល់ពីប្រភេទត្រី ជាមួយកម្មវិធី «សមរភូមិសំណើច» សប្ដាហ៍នេះ

ត្រៀមទទួលយកនូវភាពសប្បាយរីករាយពីកម្មវិធី «សមរភូមិសំណើច» ដែលទទួលបានការឧបត្ថម្ភផ្ដាច់មុខដោយភេសជ្ជៈប៉ូវកម្លាំង WURKZ និងទឹកពិសាកម្ពុជា សប្តាហ៍ទី១៥ ដែលនឹងចាក់ផ្សាយនាថ្ងៃសុក្រខាងមុខនេះ ដោយមានការបង្ហាញពីក្បួនទាត់បាល់ប៉េណាល់ទីពីប្រធានក្រុមនិងពូសន្តិសុខ ព្រមទាំងការលេងល្បែងទស្សន៍ទាយប្រភេទត្រីទឹកសាប រវាងក្រុមកីឡាករ និងក្រុមបងប្អូនគ្រូបង្វឹកយ៉ាងអ៊ូអរនៅក្នុងក្លិបផ្ការីកគ្រប់រដូវ។

ចំណែក ចុងភៅស្រីតុវិញ មានម្ហូបល្អមិនដែលចែកកីឡាករឡើយ គឺសម្រាប់តែបងប្អូនរបស់ខ្លួនប៉ុណ្ណោះ ដោយព្យាយាមលាក់លៀមមិនឱ្យនាយ ពែកមី ដឹងឡើយ។ ដូច្នេះប្រធានក្រុមដែលតែងតែជ្រោមជ្រែងចំពោះកូនក្រុម ត្រូវតវ៉ានឹងភាពអយុត្តិធម៌សាជាថ្មីម្ដងទៀត ពីសំណាក់បងប្អូនរបស់លោកគ្រូបង្វឹកជីងចក់ ដែលតែងតែកេងចំណេញលើចំណាយរបស់ក្លិប ហើយបិទបាំងការពិតមិនឱ្យដឹងដល់ប្រធានក្លិបឡើយ។

យ៉ាងណាសប្ដាហ៍នេះ មានទាំងការអប់រំផងដែរ មិនត្រឹមតែទទួលបាននូវភាពសប្បាយរីករាយប៉ុណ្ណោះទេ តែប្រិយមិត្តនឹងទទួលបានចំណេះដឹងថ្មីៗ ដែលកម្មវិធី «សមរភូមិសំណើច» ច្បិចយកមកបង្ហាញ នូវប្រភេទត្រីទឹកសាប ដែលទស្សនិកជនពិសេសក្មេងៗជំនាន់ក្រោយមិនធ្លាប់បានស្គាល់ពីមុនមក។

តើខាងណា នឹងឈ្នះការលេងហ្គេមទស្សន៍ទាយប្រភេទត្រីទឹកសាបនៅក្នុងសប្ដាហ៍ទី១៥នេះ? ផ្ទាំងទស្សនីយភាពដ៏រីករាយទាំងនេះ នឹងត្រូវបង្ហាញនាថ្ងៃទី១៤ ខែមីនា វេលាម៉ោង ៧ យប់នៅលើកញ្ចក់ទូរទស្សន៍ CTN តែមួយគត់ ព្រមទាំងមានការផ្សាយផ្ទាល់លើហ្វេសប៊ុកផេក CTN TV ផេក WURKZ និងផេក CAMBODIA WATER!

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង