លោកជំទាវអ្នកឧកញ៉ាប្រធានសមាគមសិល្បករខ្មែរ ពិតជាមានការព្រួយបារម្ភយ៉ាងខ្លាំងអំពីស្ថានភាពជំងឺរបស់រៀមច្បងសិល្បករលោក ស៊ូ សាវ៉ាង ហៅតាហ្វ៊ុយហ្សូ ដែលកំពុងសង្គ្រោះបន្ទាន់ដោយសារជំងឺសួតរើឡើង។ លោកជំទាវបានណែនាំដល់ក្រុមការងារសមាគមសិល្បករខ្មែរ ចាត់ចែងនូវថវិកាមួយចំនួនជូនដល់ក្រុមគ្រួសារ ដេីម្បីរំលែកការលំបាកមួយផ្នែកជាបណ្តោះអាសន្ន។
