×
ព័ត៌មានថ្មី
  1. ភាគទី៤ នៃរឿង «ខែលសុភមង្គល» ក្រោមចំណងជើង «អំណោយថ្ងៃមង្គល» បង្ហាញពីអំណោយដ៏មានតម្លៃបំផុត គឺក្តីស្រឡាញ់ដ៏ធំធេងក្នុងការរៀបចំផែនការហិរញ្ញវត្ថុ និងការការពារអនាគតមនុស្សជាទីស្រឡាញ់របស់យើង។
  2. Coming Soon | ភាគទី៤ រឿង “ខែលសុភមង្គល” ក្រោមចំណងជើង “អំណោយថ្ងៃមង្គល” (The Wedding Gift)
  3. ជោគជ័យបន្តទៀត! រឿង “ខែលសុភមង្គល” ភាគទី ៣ ក្រោមចំណងជើង “វិក្កយបត្រ” បង្ហាញពីគំរូនៃភាពកតញ្ញូរបស់កូន និងសារៈសំខាន់នៃការរៀបចំផែនការហិរញ្ញវត្ថុដើម្បីការពារមនុស្សជាទីស្រឡាញ់ដោយមិនគិតពីអាយុក្មេង ឬមានមុខរបរការងារអ្វីនោះទេ។
  4. Coming Soon | ភាគទី៣ រឿង «ខែលសុភមង្គល»
  5. CBS Boxing ប្រកាសផ្លាស់ប្តូរទីតាំងប្រកួតថ្មី

ក្រុមហ៊ុន Foster and Partners ថា កីឡដ្ឋានថ្មីរបស់ Man UTD នឹងចាយពេលសាងសង់តែ ៥ឆ្នាំ

ក្រុមហ៊ុនសាងសង់ Foster and Partners បានអះអាងថា ការសាងសង់កីឡដ្ឋានថ្មីរបស់ ក្លិប Man UTD នឹងចាយពេលវេលាត្រឹមតែរយៈពេល ៥ឆ្នាំតែប៉ុណ្ណោះ។

ជាការពិត ក្លិប Man UTD បានបង្ហាញគម្រោង និងគំរូសាងសង់កីឡដ្ឋានថ្មី តម្លៃ ២ពាន់លានផោនដែលអាចផ្ទុកទស្សនិកជន ១០០ ០០០នាក់ ដែលនឹងក្លាយជាកីឡដ្ឋានដ៏ធំបំផុតប្រចាំអង់គ្លេស នឹងត្រូវសាងសង់ជាប់កីឡដ្ឋានចាស់ Old Trafford។ កាលពីខែសីហា Man UTD បានតែងតាំងក្រុមហ៊ុនដ៏ល្បីល្បាញមួយ Foster and Partners ដើម្បីកាន់កាប់គម្រោងនេះ។ ក្លិបថែមទាំងបានបង្ហាញគំរូកីឡដ្ឋានថ្មីរបស់ពួកគេ ដែលកីឡដ្ឋានថ្មីនោះនឹងបង្ហាញការរចនាតាមបែបជារូបរាងឆ័ត្រ។ រីឯក្រុមហ៊ុនស្ថាបត្យកម្មកាន់គម្រោងសាងសង់កីឡដ្ឋានថ្មីរបស់ Man UTD បញ្ជាក់ថា ការសាងសង់មានរយៈពេលត្រឹម៥ឆ្នាំ ក៏ព្រោះតែទីតាំងភូមិសាស្ត្រ និងរបៀបសង់កីឡដ្ឋាន ទទួលបានអំណោយផលពីប្រព័ន្ធប្រឡាយទឹកនៅក្នុងតំបន់ ដែលអនុញ្ញាតអោយការសាងសង់អាចពន្លឿនការ តាមការដឹកជញ្ជូនតាមផ្លូវទឹក។

ទាក់ទិននឹងរឿងនេះ លោក Norman Foster ដែលជាអ្នកដឹកនាំគម្រោងកសាងកីឡដ្ឋានថ្មីរបស់ Man UTD បានអោយដឹងថា “ កីឡដ្ឋានធំបែបនេះអាចត្រូវការពេល១០ឆ្នាំដើម្បីសាងសង់ តែដោយសាររចនាសម្ព័ន្ធនៅជុំវិញតំបន់ Old Trafford អំណោយផលល្អខ្លាំង រួមទាំងការត្រៀមរួចស្រេចរបស់ទីក្រុង Manchester ទើបធ្វើអោយក្រុមការងារចាយពេលតែ៥ឆ្នាំប៉ុណ្ណោះដើម្បីសាងសង់។”

ដោយឡែក Man UTD បានអះអាងថា គម្រោងកីឡដ្ឋានថ្មី នឹងអាចបង្កើតការងារថ្មីចំនួន ៩២ ០០០កន្លែង ហើយក៏នឹងអាចអនុញ្ញាតអោយមានការកសាងផ្ទះថ្មីចំនួន ១៧ ០០០ទីតាំង នៅក្បែរតំបន់កីឡដ្ឋានថ្មី ហើយគម្រោងដ៏ធំក៏នឹងជួយបង្កើនទំហំសេដ្ឋកិច្ច ជាទឹកប្រាក់ ៧,៣ពាន់លានផោន ដល់ អង់គ្លេស៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង