×

៣ វិញ្ញាសា បេក្ខជន MasterChef គ្រប់រដូវកាលស្ទើរតែជៀសមិនផុតក្នុងការប្រកួតប្រជែង

កម្មវិធី MasterChef Cambodia រដូវកាលទី៤ នឹងផ្ដល់ជូននូវការប្រកួតប្រជែងដ៏រំភើបពីសំណាក់បេក្ខជនដែលមានទេពកោសល្យក្នុងការចម្អិនម្ហូប ភាពច្នៃប្រឌិត និងការប្រកួតប្រជែងដ៏ស្វិតស្វាញ។ វិញ្ញាសាមានភាពចម្រុះ ដែលបេក្ខជនត្រូវបញ្ចេញឱ្យអស់ពីសមត្ថភាពរបស់ពួកគេ។ ខាងក្រោមនេះគឺជាវិញ្ញាសាចំនួន ៥ ដែលបេក្ខជនបេក្ខនារី ចាប់តាំងពីរដូវកាលទី១ស្ទើរតែមិនអាចជៀសផុតឡើយ។

១. វិញ្ញាសា ប្រអប់អាថ៌កំបាំង ដែលបេក្ខជនត្រូវច្នៃមុខម្ហូបដោយប្រើតែគ្រឿងផ្សំដែលមាននៅក្នុងប្រអប់អាថ៌កំបាំងប៉ុណ្ណោះ។ គណៈកម្មការនឹងវាយតម្លៃមុខម្ហូបនីមួយៗ ហើយជ្រើសរើសអ្នកឈ្នះដោយផ្អែកលើរសជាតិ និងភាពច្នៃប្រតិដ្ឋ។

២. វិញ្ញាសាម្ហូបច្នៃប្រឌិត តម្រូវឱ្យបេក្ខជនធ្វើម្ហូបដោយផ្អែកលើប្រធានបទជាក់លាក់ ឬប្រើបច្ចេកទេសជាក់លាក់ណាមួយ។ បន្ទាប់មក គណៈកម្មការនឹងធ្វើការណែនាំឱ្យបេក្ខជនកែតម្រូវ។

៣. វិញ្ញាសាក្រុម ត្រូវធ្វើការរួមគ្នានៅក្នុងផ្ទះបាយអាជីព ឬកន្លែងធ្វើម្ហូបអាហារ ដើម្បីចម្អិនម្ហូបសម្រាប់មនុស្សមួយក្រុមធំ។ បេក្ខជន ត្រូវបង្ហាញការសហការ ការគ្រប់គ្រងពេលវេលា និងការប្រើប្រាស់គ្រឿងផ្សំប្រកបដោយប្រសិទ្ធភាព។

ដូច្នេះសូមរង់ចាំទស្សនាការប្រកួតប្រជែងដ៏រំភើបទាំងនេះ នៅក្នុងកម្មវិធី MasterChef Cambodia រដូវកាលទី៤ ដែលនឹងចាក់ផ្សាយនៅលើកញ្ចក់ទូរទស្សន៍ CTN ក្នុងពេលឆាប់ៗខាងមុខនេះ

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង