ក្រឡេកមើលកម្មវិធី MasterChef Cambodia រដូវកាលទី៣ វិញ្ញាសាធ្វើម្ហូបបែបជប៉ុន គឺជាពេលវេលាដ៏រន្ធត់របស់បេក្ខជនប្រកួត ដែលដណ្ដើមយកចំណាត់ថ្នាក់ Top 5 ។ ក្នុងចំណោមបេក្ខជន ៥រូប រួមមាន ម៉ាលីន លីនដា ស្រីភក្ត្រ សុធារិទ្ធ និង សំអន មានតែម្នាក់ប៉ុណ្ណោះ ដែលបានទទួលជ័យជម្នះ និងឡើងទៅកាន់កន្លែងមានសុវត្ថិភាពជាមួយ លីនណា ។
Sashimi ដែលជាម្ហូបបែបប្រពៃណីរបស់ជប៉ុនគឺមានភាពសាមញ្ញ និងភាពល្អឥតខ្ចោះ។ វាទាមទារឱ្យអ្នកចម្អិនមានគ្រឿងផ្សំស្រស់ៗ ជំនាញកាំបិត និងការយល់ដឹងស៊ីជម្រៅអំពីតុល្យភាព និងវាយនភាព។ បេក្ខជននីមួយៗ ត្រូវបង្ហាញពីសមត្ថភាពរបស់ពួកគេ ដោយបង្កើតនូវចានដ៏ល្អឥតខ្ចោះ ជាមួយត្រីឆៅដែលជាគ្រឿងផ្សំគោល។
អ្នកឈ្នះ គឺ សំអន ដែលបានក្លាយជាបេក្ខជនទី២ បន្ទាប់ពីលីនណា ដែលទទួលបានចំណាត់ថ្នាក់ Top 5 របស់កម្មវិធី MasterChef Cambodia រដូវកាលទី៣។
តស់ទៅទស្សនាការប្រកួតវិញ្ញាសាម្ហូបបែបជប៉ុន នៅក្នុងកម្មវិធី MasterChef Cambodia រដូវកាលទី៣ នៅខាងក្រោម៖