×
ព័ត៌មានថ្មី
  1. ភាគទី៤ នៃរឿង «ខែលសុភមង្គល» ក្រោមចំណងជើង «អំណោយថ្ងៃមង្គល» បង្ហាញពីអំណោយដ៏មានតម្លៃបំផុត គឺក្តីស្រឡាញ់ដ៏ធំធេងក្នុងការរៀបចំផែនការហិរញ្ញវត្ថុ និងការការពារអនាគតមនុស្សជាទីស្រឡាញ់របស់យើង។
  2. Coming Soon | ភាគទី៤ រឿង “ខែលសុភមង្គល” ក្រោមចំណងជើង “អំណោយថ្ងៃមង្គល” (The Wedding Gift)
  3. ជោគជ័យបន្តទៀត! រឿង “ខែលសុភមង្គល” ភាគទី ៣ ក្រោមចំណងជើង “វិក្កយបត្រ” បង្ហាញពីគំរូនៃភាពកតញ្ញូរបស់កូន និងសារៈសំខាន់នៃការរៀបចំផែនការហិរញ្ញវត្ថុដើម្បីការពារមនុស្សជាទីស្រឡាញ់ដោយមិនគិតពីអាយុក្មេង ឬមានមុខរបរការងារអ្វីនោះទេ។
  4. Coming Soon | ភាគទី៣ រឿង «ខែលសុភមង្គល»
  5. CBS Boxing ប្រកាសផ្លាស់ប្តូរទីតាំងប្រកួតថ្មី

កម្មវិធីដ៏ថ្មីសន្លាង កម្លាំងគោជល់ ទទួលការចាប់អារម្មណ៍យ៉ាងខ្លាំងនៅទីតាំងទីមួយនៅផ្សារទំនើប K-Mall ! ត្រៀមទទួលពាក្យនៅទីតាំងបន្ទាប់នៅខេត្តកំពង់ចាម

កម្មវិធីប្រកួតកម្លាំងដែលមិនធ្លាប់មាននៅក្នុងប្រទេសកម្ពុជា “កម្លាំងគោជល់ Red Bull Power” បានចាប់ផ្តើមដំណើរជាផ្លូវការ នៅទីតាំងដាក់ពាក្យទីមួយនៅផ្សារទំនើប K-Mall កាលពីចុងសប្ដាហ៍កន្លងទៅ។

កម្មវិធីនេះបានទាក់ទាញចំណាប់អារម្មណ៍របស់ Fan Fan ជាច្រើន ដោយមានបេក្ខជននិងបេក្ខនារីដែលមានភាពក្លាហាន បានចូលរួមដាក់ពាក្យ ដើម្បីបង្ហាញពីកម្លាំង បញ្ញា និងការតាំងចិត្តរបស់ពួកគេព្រោះចង់ឈានទៅកាន់វគ្គបន្ទាប់របស់កម្មវិធី កម្លាំងគោជល់ ដែលមានប្រាក់រង្វាន់ដ៏សម្បើម ចំនួន 100 លានរៀល។

កម្មវិធីកម្លាំងគោជល់ មិនត្រឹមតែធ្វើតេស្តកម្លាំងរបស់បេក្ខជនប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងតេស្តនូវភាពធន់នៃផ្លូវចិត្ត និងបញ្ញាស្មារតីក្នុងការយកឈ្នះលើគូប្រជែងរបស់ពួកគេ ដើម្បីស្វែងរកអ្នកដែលសក្តិសមទទួលងារជាមហាកម្លាំងប្រៀបបានទៅនឹង កម្លាំងគោជល់។

បន្ទាប់ពីរាជធានីភ្នំពេញ ក្រុមការងាររបស់កម្មវិធីកម្លាំងគោជល់ នឹងបន្តការស្វែងរកបេក្ខជនដ៏ក្លាហានរបស់ខ្លួន នៅទីតាំងទីពីរ នាថ្ងៃទី 22-23 ខែមីនា នៅសួនមាត់ទន្លេ ខេត្តកំពង់ចាម។ កុំខកខានឱកាសដ៏អស្ចារ្យនេះកន្លងផុតទៅឱ្យសោះ! ចូលរួមដាក់ពាក្យទាំងអស់គ្នា និងតាមដានព័ត៌មានចុងក្រោយនៅលើផេកផ្លូវការរបស់ កម្លាំងគោជល់ Red Bull Power រួមមាន៖

Facebook : https://www.facebook.com/share/1BXdVEpcnt/?mibextid=qi2Omg
TikTok : https://www.tiktok.com/music/original-sound-Redbullpowercambodia-7476716495855274753?is_from_webapp=1&sender_device=pc
YouTube: https://youtube.com/channel/UCP63GGDwWWWh4_DXM60qpXA?si=lQ0Qvcrz0XmwyBD8

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង