ជាគ្រាមួយដែលមិនអាចបំភ្លេចពី MasterChef Cambodia រដូវកាលទី៣ គឺវិញ្ញាសាសូកូឡាហ្វង់ដង់ (Chocolate Fondant) ដែលបេក្ខជននីមួយៗ ត្រូវប្រឈមមុខនឹងការតេស្តនូវភាពច្បាស់លាស់ និងពេលវេលា។
បង្អែមដ៏ល្បីនេះ ជាបង្អែមដែលមានរសជាតិសូកូឡាជាគោល ដែលមានស្នូលសូកូឡាហូរចេញមកដូចជាកំអ៊ែរភ្នំភ្លើង។ វាជាបង្អែមដែលចាប់កំណើតកាលពីចុងសតវត្សរ៍ទី ២០ ដែលជាបង្អែមដ៏ទំនើបដែលទាមទារនូវការអត់ធ្មត់ និងជំនាញច្បាស់លាស់របស់អ្នកចម្អិន។
នៅក្នុងការប្រកួតប្រជែងចុងក្រោយ កាលពីសប្ដាហ៍ទី២៣ របស់ MasterChef បេក្ខភាពអៀមខ្មៅ ចំនួន ៤រូប ដែលាមាន សុធារិទ្ធ ម៉ាលីន ស្រីភក្ត្រ និងលីនដា មានពេល ៣៥ នាទីដើម្បីដុតនំសូកូឡាហ្វង់ដង់ដ៏ល្អឥតខ្ចោះ។ ជាលទ្ធផល ចានរបស់ស្រីភក្ត្រ ជាចានដែលធ្វើមិនបានល្អ ដោយសារនំមិនទាន់ឆ្អិន ធ្វើឱ្យបេក្ខនារីមកពីខេត្តបន្ទាយមានជ័យរូបនេះ ត្រូវជម្រុះចេញពីកម្មវិធី។
ទៅទស្សនាពីវិធីធ្វើសូកូឡាហ្វង់ដង់ ជាមួយវីឌីអូខាងក្រោម៖