×

រំឭកឡើងវិញ៖ អយស្ទ័រ គ្រឿងផ្សំគោលក្នុងកម្មវិធី MasterChef Cambodia

នៅក្នុងសប្ដាហ៍ទី២២ នៃកម្មវិធី MasterChef Cambodia រដូវកាលទី៣ ជាវិញ្ញាសាមួយអំឡុងពេលប្រកួតអៀមខ្មៅ។ អយស្ទ័រ មិនត្រឹមតែជាគ្រឿងផ្សំដ៏មានតម្លៃប៉ុណ្ណោះទេ ប៉ុន្តែវាក៏សម្បូរទៅដោយអត្ថប្រយោជន៍ចំពោះសុខភាពផងដែរ។

អយស្ទ័រ គឺជាប្រភពដ៏សម្បូរបែបនៃសារធាតុចិញ្ចឹមសំខាន់ៗដូចជា ស័ង្កសី ដែលគាំទ្រមុខងារប្រព័ន្ធភាពស៊ាំ និងលើកកម្ពស់សុខភាពស្បែក។ ពួកវាក៏មានអាស៊ីតខ្លាញ់អូមេហ្គា ៣ ខ្ពស់ផងដែរ ដែលជួយកាត់បន្ថយការរលាក និងជួយដល់សុខភាពបេះដូង។ លើសពីនេះ អយស្ទ័រមានផ្ទុកវីតាមីន B12 ជាតិដែក និងសេលេញ៉ូម ដែលមានសារសំខាន់សម្រាប់ផលិតថាមពល និងរក្សាប្រព័ន្ធសរសៃប្រសាទឱ្យមានសុខភាពល្អ។

សុធារិទ្ធគឺជាបេក្ខជនដែលទទួលបានជ័យជម្នះនៅក្នុងការគាស់អយស្ទ័រ ដោយគាស់បាន ៩ គ្រាប់ដែលអាចយកជាការបាន។ ចំណែក លីនដា គាស់បាន ៣ គ្រាប់ ដែលធ្វើឱ្យបេក្ខភាពទាំងពីររូបទទួលបានសុវត្ថិភាព។ សម្រាប់ លីនណា គាស់បាន ២គ្រាប់ លើសស្រីភក្ត្រ ចំនួន ១គ្រាប់ សម្រាប់អយស្ទ័រដែលអាចយកជាការបាន។ លទ្ធផលនេះ បានធ្វើឱ្យ លីនណា និងស្រីភក្ត្រ ត្រូវប្រឈមនឹងការប្រកួតដ៏តានតឹងផងដែរ។

ទស្សនាការគាស់អយស្ទ័ររបស់បេក្ខភាពទាំង ៤រូប នៅក្នុងវីឌីអូខាងក្រោម៖

 

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង