×
ព័ត៌មានថ្មី
  1. ភាគទី៤ នៃរឿង «ខែលសុភមង្គល» ក្រោមចំណងជើង «អំណោយថ្ងៃមង្គល» បង្ហាញពីអំណោយដ៏មានតម្លៃបំផុត គឺក្តីស្រឡាញ់ដ៏ធំធេងក្នុងការរៀបចំផែនការហិរញ្ញវត្ថុ និងការការពារអនាគតមនុស្សជាទីស្រឡាញ់របស់យើង។
  2. Coming Soon | ភាគទី៤ រឿង “ខែលសុភមង្គល” ក្រោមចំណងជើង “អំណោយថ្ងៃមង្គល” (The Wedding Gift)
  3. ជោគជ័យបន្តទៀត! រឿង “ខែលសុភមង្គល” ភាគទី ៣ ក្រោមចំណងជើង “វិក្កយបត្រ” បង្ហាញពីគំរូនៃភាពកតញ្ញូរបស់កូន និងសារៈសំខាន់នៃការរៀបចំផែនការហិរញ្ញវត្ថុដើម្បីការពារមនុស្សជាទីស្រឡាញ់ដោយមិនគិតពីអាយុក្មេង ឬមានមុខរបរការងារអ្វីនោះទេ។
  4. Coming Soon | ភាគទី៣ រឿង «ខែលសុភមង្គល»
  5. CBS Boxing ប្រកាសផ្លាស់ប្តូរទីតាំងប្រកួតថ្មី

«សមរភូមិសំណើច» សប្ដាហ៍នេះ ជួបជាមួយការតេស្តសមត្ថភាពពិតៗរបស់ក្រុមផ្ការីកគ្រប់រដូវ ក្នុងការប្រកួតមិត្តភាពជាលើកដំបូង!

បន្ទាប់ពីការហ្វឹកហាត់ ជម្លោះ និងភាពវឹកវរដែលក្លិបផ្ការីកគ្រប់រដូវជួបប្រទះជាច្រើនសប្ដាហ៍កន្លងមក ទីបំផុតដល់ពេលដែលកីឡាករទាំងអស់ ត្រូវបញ្ចេញសមត្ថភាពរបស់ពួកគេនៅលើទីលានប្រកួតឱ្យគ្រូបង្វឹកបានឃើញយ៉ាងពិតប្រាកដហើយ! កម្មវិធី «សមរភូមិសំណើច» ដែលទទួលបានការឧបត្ថម្ភផ្ដាច់មុខដោយភេសជ្ជៈប៉ូវកម្លាំង WURKZ និងទឹកពិសាកម្ពុជា សប្ដាហ៍ទី១៦ខាងមុខនេះ នឹងពាំនាំនូវការប្រកួតដ៏ពិតប្រាកដជាលើកដំបូង ដែលជាការប្រកួតមិត្តភាព។

តើការខិតខំប្រឹងប្រែងរបស់ពួកគេអាចទទួលបានផលដែរឬទេ? ស្របពេលដែលក្រុមផ្ការីកគ្រប់រដូវ កំពុងតែរៀបចំក្រុមសម្រាប់ការប្រកួតដ៏ធំនេះ បញ្ហាមួយទៀតបានលេចឡើងនោះគឺការបាត់បង់សមាជិកមួយចំនួនដោយសារបញ្ហាផ្ទាល់ខ្លួនរបស់កីឡាករ ដែលតម្រូវឱ្យគ្រូបង្វឹកជីងចក់ និងប្រធានក្រុមពែកមី ត្រូវស្វែករកយុទ្ធសាស្ត្រដើម្បីយកឈ្នះលើគូប្រកួត។

រឿងរ៉ាវជាច្រើន នឹងត្រូវលាតត្រដាង ដើម្បីបន្តផ្ដល់ជូននូវភាពសប្បាយរីករាយដល់ទស្សនិកជន ពិសេស Fan Fan នឹងកាន់តែហួសចិត្តជាមួយលោកគ្រូពេទ្យប្រចាំក្លិប ជាគ្រូពេទ្យ តែបែរជាខ្លាចម្ជុលទៅវិញ!

តើក្នុងសប្ដាហ៍ទី១៦នេះ ក្រុមផ្ការីកគ្រប់រដូវ នឹងអាចដណ្ដើមបានជ័យជម្នះពីការប្រកួតមិត្តភាពជាលើកដំបូងរបស់ពួកកេបានដែរឬទេ? ផ្ទាំងទស្សនីយភាពដ៏រីករាយទាំងនេះ នឹងត្រូវបង្ហាញនាថ្ងៃទី២១ ខែមីនា វេលាម៉ោង ៧ យប់នៅលើកញ្ចក់ទូរទស្សន៍ CTN តែមួយគត់ ព្រមទាំងមានការផ្សាយផ្ទាល់លើហ្វេសប៊ុកផេក CTN TV ផេក WURKZ និងផេក CAMBODIA WATER!

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង