×

លោក ឃួន សំអន សម្រេចក្ដីស្រមៃដ៏អស្ចារ្យ សង់ផ្ទះថ្មី បំពេញបំណងក្រោយក្លាយជាម្ចាស់ជ័យលាភី MasterChef

ថ្មីៗនេះ លោក ឃួន សំអន ម្ចាស់ជ័យលាភី MasterChef Cambodia រដូវកាលទី៣ បានបង្ហាញពីសមិទ្ធផលដ៏ធំមួយក្នុងជីវិតដែលបានបញ្ចប់គម្រោងសាង់សង់ផ្ទះថ្មី ដែលជាក្តីស្រមៃរបស់លោកជាយូរណាស់មកហើយ។

នៅលើបណ្តាញទំនាក់ទំនងសង្គម សំអន បានចែករំលែកនូវមោទកភាពចំពោះសមិទ្ធផលដែលខ្លួនសម្រេចបាន ដោយបានបង្ហាញនូវផ្ទះថ្មីដ៏គួរឱ្យចង់រស់នៅ ដែលស្ថិតនៅស្រុកកំណើតរបស់លោក នាខេត្តបន្ទាយមានជ័យ។ សំអន បានឱ្យដឹងដូច្នេះថា៖ “Modern-classic home គឺជាផ្ទះក្នុងក្តីស្រមៃរបស់ខ្ញុំ។ ខ្ញុំធ្វើបានហើយ”។

ផ្ទះដែលមានការលាយបញ្ចូលគ្នានៃការរចនាបែបទំនើប និងបុរាណ រួមមានផ្ទះបាយដែលឆ្លុះបញ្ចាំងពីចំណង់ចំណូលចិត្តរបស់ សំអន សម្រាប់ការចម្អិនអាហារ និងការច្នៃប្រឌិត។

សមិទ្ធិផលនេះបំពេញតាមការសន្យារបស់ សំអន ដែលបានបង្ហើបប្រាប់ក្នុងបទសម្ភាសជាមួយ CTN បន្ទាប់ពីឈ្នះពានរង្វាន់ MasterChef Cambodia គឺលោកចង់យកប្រាក់រង្វាន់ ដើម្បីសាងសង់ផ្ទះថ្មីសម្រាប់គ្រួសាររបស់គាត់ និងខ្លះទៀតសម្រាប់កម្មវិធីសម្បុរសធម៌នានា។

គួរដឹងដែរថា សំអន គឺជាម្ចាស់ប្រាក់រង្វាន់ ២០០លានរៀល ដែលបានឈ្នះពានរង្វាន់ នៃកម្មវិធីប្រកួតចម្អិនម្ហូបលំដាប់ថ្នាក់ពិភពលោក និងធំបំផុត MasterChef Cambodia រដូវកាលទី៣ ដែលបានចាក់ផ្សាយនៅលើកញ្ចក់ទូរទស្សន៍ CTN ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង