ខណៈប្រិយមិត្តកំពុងរង់ចាំការមកដល់របស់កម្មវិធី MasterChef Cambodia រដូវកាលទី៤ ឥឡូវ Plus KH សូមនាំអារម្មណ៍របស់ទស្សនិកជនទៅមើលឡើងវិញនូវការប្រកួតប្រជែងដែលគួរឱ្យចងចាំបំផុតពីរដូវកាលទី គឺវិញ្ញាសាប្រអប់អាថ៌កំបាំង ដែលមានគ្រឿងផ្សំពណ៌ខ្មៅ។
មាន់ខ្មៅដែលជាប្រូតេអ៊ីន និងគ្រឿងផ្សំផ្សេងៗ ក្នុងនោះមានទាំងសូកូឡា និងសៀងខ្មៅ ដែលមានអាហារូបត្ថម្ភដ៏សម្បូរបែប ត្រូវបានផ្ដល់ជូនបេក្ខជនទាំង២៥នាក់ ដើម្បីច្នៃប្រឌិតជាម្ហូបដ៏ពិសេសសម្រាប់គណៈកម្មការវិនិច្ឆ័យ។ នេះគឺជាវិញ្ញាសាដំបូងនៅក្នុងកម្មវិធី MasterChef Cambodia រដូវកាលទី៣ ដែលបេក្ខជនទាំង២៥នាក់ ចូលរួមប្រកួតនៅក្នុងផ្ទះបាយ MasterChef ជាលើកដំបូង។
សាច់មាន់ខ្មៅ ដែលគេហៅថា Ayam Cemani ឬ Silkie បានផ្ដល់នូវអត្ថប្រយោជន៍ចំពោះសុខភាព ដូចជា ជួយដល់សុខភាពបេះដូង ព្យាបាលជំងឺ ប្រភពនៃប្រូតេអ៊ីន និងសម្បូរទៅដោយខ្លាញ់ល្អ ដែលជួយការពារជំងឺមហារីក។
តើបេក្ខជនរូបណាដែលឈ្នះក្នុងវិញ្ញាសាដ៏ព្រឺព្រួចនេះ? តស់ទៅទស្សនាវីឌីអូខាងក្រោម៖