×

Chef ណារ៉ា ដឹកនាំកម្មវិធីសប្បុរសធម៌ ប្រគេនចង្ហាន់ និងបច្ច័យ សម្រាប់ព្រះសង្ឃនៅខេត្តកណ្ដាល

ថ្មីៗនេះ Chef ណារ៉ា គណៈកម្មការដ៏ល្បីរបស់កម្មវិធី MasterChef Cambodia បានដឹកនាំកម្មវិធីសប្បុរសធម៌មួយ ដើម្បីនាំយកចង្ហាន់ និងប្រគេនចង្ហាន់ ទយ្យទាននិងបច្ច័យ ដល់ព្រះសង្ឃ នៅវត្តខេមររាជការាម ហៅប៉ាកណាម ខេត្តកណ្ដាល។

Chef ណារ៉ា និងក្រុមម៉ូតូគ្រួសារកម្ពុជា បានចម្អិនអាហារឆ្ងាញ់ៗដើម្បីប្រគេនដល់ព្រះសង្ឃ ក្នុងសកម្មភាពសប្បុរសធម៌ដ៏មានអត្ថន័យ។

យោងតាមគណនីហ្វេសប៊ុកផ្លូវការរបស់ វត្តខេមររាជការាមហៅប៉ាកណាម បានបង្ហោះថា៖ «នៅព្រឹកថ្ងៃអាទិត្យ ១០ រោច ខែផល្គុន ឆ្នាំរោងឆស័ក ពុទ្ធសករាជ ២៥៦៨
ត្រូវនឹងថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៥ លោក សែប ណារ៉ា គណៈកម្មការក្នុងកម្មពិធីMaste chefព្រមទាំងក្រុមម៉ូតូធំ បានអញ្ជើញមកប្រគេនចង្ហាន់ព្រះសង្ឃក្នុងវត្តខេមររាជការាម(ហៅប៉ាកណាម) អ្វីដែលរីករាយនោះគឺព្រះសង្ឃបានភ្លក់រសជាតិចង្ហាន់ធ្វើដោយផ្ទាល់ដៃរបស់លោក Master chef ។ពិតជា…”។

ចំណែក Chef ណារ៉ា បានឱ្យដឹងថា ក្រុមម៉ូតូរបស់គាត់ “បាននាំយក ទយ្យទាន និង បច្ច័យ ទៅប្រគេនព្រះសង្ឃនៅវត្តខេមររាជការាមហៅប៉ាកណាម ព្រមទាំងមានការរួមពីខាងក្រុមម៉ូតូគ្រួសារកម្ពុជាផង សុំចែកកុសលផលបុណ្យស្មើៗគ្នា”។

សកម្មភាពនេះ បានទទួលការកោតសរសើរពីបងប្អូនសាធារណជនទូទៅ និងទស្សនិកជនដែលជា Fan Fan របស់កម្មវិធី MasterChef Cambodia ផងដែរ។

Chef ណារ៉ា នឹងបន្តបង្ហាញខ្លួននៅក្នុងកម្មវិធី MasterChef Cambodia រដូវកាលទី៤ ដែលទទួលការឧបត្ថម្ភផ្ដាច់មុខដោយក្រុមហ៊ុន Khmer Beverages នៅលើកញ្ចក់ទូរទស្សន៍ CTN ក្នុងពេលឆាប់ៗខាងមុខនេះ៕


អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង