×

កម្មវិធី កម្លាំងគោជល់ ដែលឧបត្ថម្ភផ្ដាច់មុខដោយ Red Bull ស្រូបទាញអ្នកដាក់ពាក្យយ៉ាងច្រើនមកបង្ហាញកម្លាំងដ៏ខ្លាំងក្លា នៅខេត្តកំពង់ចាម!

ការទទួលនិងដាក់ពាក្យ របស់កម្មវិធី “កម្លាំងគោជល់ Red Bull Power” នៅសួនមាត់ទន្លេ ក្រុងកំពង់ចាម បានបញ្ចប់ដោយជោគជ័យ បន្ទាប់ពីធ្វើឡើងនៅថ្ងៃទី 22-23 ខែមីនា ឆ្នាំ 2025 ដែលមានអ្នកចូលរួមដាក់ពាក្យយ៉ាងច្រើន ជាមួយភាពរឹងមាំ ការតាំងចិត្ត និងស្មារតីប្រកួតប្រជែងរបស់ពួកគេ។

ទិដ្ឋភាពដ៏អស្ចារ្យនេះ មានបេក្ខភាពដ៏ក្លាហាន ទាំងបុរស និងនារី ដែលបង្ហាញពីកម្លាំង បញ្ញា និងការតាំងចិត្តរបស់ពួកគេនៅចំពោះមុខឧបសគ្គនានា ដើម្បីអាចឈានទៅកាន់វគ្គបន្ទាប់របស់កម្មវិធី កម្លាំងគោជល់ ដែលមានប្រាក់រង្វាន់ដ៏សម្បើម ចំនួន 100 លានរៀល។

បន្ទាប់ពីខេត្តកំពង់ចាម ក្រុមការងារ កម្លាំងគោជល់ នឹងបន្តដំណើររបស់ខ្លួនដើម្បីស្វែងរកបេក្ខភាពដ៏ក្លាហាន នៅទីតាំងទីបី ស្ថិតនៅផ្សារភូពុយ ខេត្តបាត់ដំបង នាថ្ងៃទី 29-30 ខែមីនា ឆ្នាំ 2025 ។ បេក្ខភាពដែលត្រូវបានជ្រើសរើសតាមបណ្ដារាជធានីខេត្ត នឹងត្រូវប្រកួតប្រជែងគ្នា នៅលើវិញ្ញាសាដែលមិនធ្លាប់មាន ដើម្បីស្វែងរកជើងខ្លាំងតែម្នាក់គត់ ដែលក្លាយជាម្ចាស់ជ័យលាភីរបស់កម្មវិធី កម្លាំងគោជល់ Red Bull Power ។

កុំឱ្យឱកាសដ៏អស្ចារ្យនេះកន្លងផុតទៅឱ្យសោះ! កម្មវិធីនេះគឺសម្រាប់សាធារណជនទូទៅ ដែលមិនមែនជាកីឡាករអាជីព ឬកីឡាករកាយសម្ព័ន្ធ។ សម្រាប់ព័ត៌មានបន្ថែមសូមទំនាក់ទំនងតាមលេខទូរស័ព្ទ 095 999 053 ឬតាមដានព័ត៌មានចុងក្រោយនៅលើផេកផ្លូវការរបស់ កម្លាំងគោជល់ Red Bull Power រួមមាន៖

Facebook : https://www.facebook.com/share/1BXdVEpcnt/?mibextid=qi2Omg
TikTok : https://www.tiktok.com/music/original-sound-Redbullpowercambodia-7476716495855274753?is_from_webapp=1&sender_device=pc
YouTube: https://youtube.com/channel/UCP63GGDwWWWh4_DXM60qpXA?si=lQ0Qvcrz0XmwyBD8

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង