×

អតីតបេក្ខជន MasterChef Cambodia រដូវកាលទី៣ ជួបជុំឡើងគេហដ្ឋានថ្មីរបស់សំអន

ថ្មីៗនេះ ម្ចាស់ជ័យលាភី MasterChef Cambodia រដូវកាលទី៣ លោក ឃួន សំអន បានរៀបចំពិធីឡើងគេហដ្ឋានថ្មីយ៉ាងសប្បាយរីករាយ ដោយមានការចូលរួមពីអតីតបេក្ខជនមួយចំនួន។

សំអន រួមជាមួយអតីតបេក្ខជន MasterChef Cambodia រដូវកាលទី៣ រួមមាន រស្មី ស្រីនាង និង កន រួច បានចែករំលែកនូវអាហារ និងថវិការខ្លះៗ ជូនចាស់ៗ ដែលបានចូលរួមក្នុងពិធីឡើងគេហដ្ឋានថ្មីរបស់សំអន ស្ថិតនៅខេត្តបន្ទាយមានជ័យ ដែលជាស្រុកកំណើតរបស់ម្ចាស់ជ័យលាភី MasterChef Cambodia រដូវកាលទី៣ ផ្ទាល់តែម្ដង។

ការជួបជុំគ្នានេះ បានបង្ហាញពីចំណងមិត្តភាពដ៏ល្អ ដែលបានបង្កើតឡើងក្នុងរដូវកាលទី៣រវាងបេក្ខជន MasterChef Cambodia ជាមួយនឹងផ្ទះថ្មីរបស់សំអន ដែលជាក្ដីស្រមៃរបស់លោកជាយូរមកហើយ។

សំអន គឺជាម្ចាស់ពានរង្វាន់ MasterChef Cambodia រដូវកាលទី៣ ដែលទទួលការឧបត្ថម្ភផ្ដាច់មុខដោយក្រុមហ៊ុន Khmer Beverages ជាមួយនឹងប្រាក់រង្វាន់ចំនួន ២០០ លានរៀល៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង