
ជ័យជម្នះរបស់លោក ឃួន សំអន ក្នុងវគ្គផ្តាច់ព្រ័ត្រនៃកម្មវិធីប្រកួតចម្អិនម្ហូបលំដាប់ថ្នាក់ពិភពលោក MasterChef Cambodia រដូវកាលទី៣ គឺជាយុទ្ធសាស្ត្ររបស់លោកដើម្បីទទួលបានជោគជ័យ។
សំអន បានឱ្យដឹងថា លោកមានការតាំងចិត្តខ្លាំង ផ្ដោតអារម្មណ៍ និងមិនត្រូវការការកែច្នៃច្រើនទេ ប៉ុន្តែលោកបានជ្រើសរើសនូវម្ហូបដែលលោកមានទំនុកចិត្តខ្ពស់ក្នុងការចម្អិន ដើម្បីទទួលបានចានល្អសម្រាប់គណៈកម្មការ។
ទោះបីជាមានការលើកឡើងផ្សេងៗក៏ដោយ ក៏ សំអន នៅតែបើកចំហចំពោះមតិទាំងឡាយ និងមានមោទកភាពចំពោះស្នាដៃរបស់គាត់។
សំអន បានជំរុញលើកទឹកចិត្តដល់បេក្ខជន MasterChef Cambodia រដូវកាលទី៤ ដែលនឹងត្រូវចាក់ផ្សាយនៅលើកញ្ចក់ទូរទស្សន៍ CTN ក្នុងពេលឆាប់ៗខាងមុខនេះ ឱ្យខិតខំព្យាយាមដើម្បីទទួលបានជោគជ័យនៅក្នុងកម្មវិធី៕