×
ព័ត៌មានថ្មី
  1. ភាគទី៤ នៃរឿង «ខែលសុភមង្គល» ក្រោមចំណងជើង «អំណោយថ្ងៃមង្គល» បង្ហាញពីអំណោយដ៏មានតម្លៃបំផុត គឺក្តីស្រឡាញ់ដ៏ធំធេងក្នុងការរៀបចំផែនការហិរញ្ញវត្ថុ និងការការពារអនាគតមនុស្សជាទីស្រឡាញ់របស់យើង។
  2. Coming Soon | ភាគទី៤ រឿង “ខែលសុភមង្គល” ក្រោមចំណងជើង “អំណោយថ្ងៃមង្គល” (The Wedding Gift)
  3. ជោគជ័យបន្តទៀត! រឿង “ខែលសុភមង្គល” ភាគទី ៣ ក្រោមចំណងជើង “វិក្កយបត្រ” បង្ហាញពីគំរូនៃភាពកតញ្ញូរបស់កូន និងសារៈសំខាន់នៃការរៀបចំផែនការហិរញ្ញវត្ថុដើម្បីការពារមនុស្សជាទីស្រឡាញ់ដោយមិនគិតពីអាយុក្មេង ឬមានមុខរបរការងារអ្វីនោះទេ។
  4. Coming Soon | ភាគទី៣ រឿង «ខែលសុភមង្គល»
  5. CBS Boxing ប្រកាសផ្លាស់ប្តូរទីតាំងប្រកួតថ្មី

“សមរភូមិសំណើច” សប្ដាហ៍ទី១៧ សើចជាមួយប្រធានក្រុម ពែកមី ផ្ដល់មេរៀនថ្មីដល់កីឡាករនិងគ្រូបង្វឹក

មិនធ្លាប់មាន! ក្នុងកម្មវិធី “សមរភូមិសំណើច” ដែលទទួលបានការឧបត្ថម្ភផ្ដាច់មុខដោយភេសជ្ជៈប៉ូវកម្លាំង WURKZ និងទឹកពិសាកម្ពុជា សប្ដាហ៍ថ្មីនេះ នាយគ្រឿន ដែលជាមេសន្តិសុខ ស្រាប់តែចិត្តល្អដាក់កីឡាករ ដែលទទួលបានអាហារយ៉ាងឆ្ងាញ់មាត់លើកដំបូង។

ចំណែក នាយពែកមី ដែលជាកាប់ពីទែនរបស់ក្រុមដែលតែងតែជួយជ្រោមជ្រែងក្រុមកីឡាកររបស់គាត់ បានបង្កើត Challenge ដ៏ប្លែកមួយ ដើម្បីញ៉ាំងបរិយាកាសឱ្យកាន់តែសប្បាយរីករាយ នៅលើទីលានបាល់ទាត់។ តើវាជា Challenge អ្វីទៅ?

បន្ថែមពីនេះ “សមរភូមិសំណើច” សប្ដាហ៍នេះ នឹងមានការបង្ហាញពីឧបករណ៍ភ្លេងខ្មែរ និងការលេងល្បែងទស្សន៍ទាយឧបករណ៍ប្រើប្រាស់របស់ប្រជាជនខ្មែរ ដើម្បីជាចំណេះដឹងបន្ថែមដល់ទស្សនិកជនរបស់ស្ថានីយទូរទស្សន៍ CTN ។

តើនៅសប្ដាហ៍ទី១៧នេះ នឹងមានអ្វីកើតឡើងខ្លះនៅក្នុងក្លិបផ្ការីកគ្រប់រដូវ? ផ្ទាំងទស្សនីយភាពដ៏រីករាយទាំងនេះ នឹងត្រូវបង្ហាញនាថ្ងៃទី២៨ ខែមីនា វេលាម៉ោង ៧ យប់នៅលើកញ្ចក់ទូរទស្សន៍ CTN តែមួយគត់ ព្រមទាំងមានការផ្សាយផ្ទាល់លើហ្វេសប៊ុកផេក CTN TV ផេក WURKZ និងផេក CAMBODIA WATER!

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង