×
ព័ត៌មានថ្មី
  1. ភាគទី៤ នៃរឿង «ខែលសុភមង្គល» ក្រោមចំណងជើង «អំណោយថ្ងៃមង្គល» បង្ហាញពីអំណោយដ៏មានតម្លៃបំផុត គឺក្តីស្រឡាញ់ដ៏ធំធេងក្នុងការរៀបចំផែនការហិរញ្ញវត្ថុ និងការការពារអនាគតមនុស្សជាទីស្រឡាញ់របស់យើង។
  2. Coming Soon | ភាគទី៤ រឿង “ខែលសុភមង្គល” ក្រោមចំណងជើង “អំណោយថ្ងៃមង្គល” (The Wedding Gift)
  3. ជោគជ័យបន្តទៀត! រឿង “ខែលសុភមង្គល” ភាគទី ៣ ក្រោមចំណងជើង “វិក្កយបត្រ” បង្ហាញពីគំរូនៃភាពកតញ្ញូរបស់កូន និងសារៈសំខាន់នៃការរៀបចំផែនការហិរញ្ញវត្ថុដើម្បីការពារមនុស្សជាទីស្រឡាញ់ដោយមិនគិតពីអាយុក្មេង ឬមានមុខរបរការងារអ្វីនោះទេ។
  4. Coming Soon | ភាគទី៣ រឿង «ខែលសុភមង្គល»
  5. CBS Boxing ប្រកាសផ្លាស់ប្តូរទីតាំងប្រកួតថ្មី

Real Madrid ត្រៀមប្រកាសកិច្ចព្រមព្រៀងខ្សែការពារ Trent Alexander-Arnold រយៈពេល៥ឆ្នាំ

អ្នកសារព័ត៌មានលើការផ្ទេរកីឡាករដ៏ល្បីឈ្មោះលោក Fabrizio Romano បានបញ្ជាក់អោយដឹងថាក្រុម Real Madrid ត្រៀមនឹងប្រកាសការចុះហត្ថលេខាផ្លូវការដល់ខ្សែការពារស្លាបស្តាំរបស់ក្រុម Liverpool គឺកីឡាករ ចចច ជាមួយនឹងកិច្ចព្រមព្រៀងរយៈពេល ៥ឆ្នាំ ខណៈដែលសាមីខ្លួនមិនចង់ធ្វើការទាក់ទងជាមួយក្រុមផ្សេងទៀតនោះឡើយ។

ការផ្ទេរកីឡាករអង់គ្លេស វ័យ២៦ឆ្នាំ នឹងធ្វើឡើងដោយគ្មានតម្លៃខ្លួនតែម្ដង បន្ទាប់ពីរូបគេផុតកុងត្រានៅកីឡដ្ឋាន Anfield ក្រោយចប់រដូវកាលនេះ។

Trent Alexander-Arnold ចាប់ចិត្តចង់ទៅកាន់ទឹកដីអេស្ប៉ាញខ្លាំង ហើយរំពឹងថា នឹងបានចូលរួមជាមួយក្រុមរបស់លោក Carlo Ancelotti ដែលនឹងក្លាយទៅជាការចាប់ផ្តើមទំព័រថ្មីនៅក្នុងអាជីពរបស់គេ។ ទោះយ៉ាងណា ការផ្ទេរផ្លូវការមិនទាន់កើតឡើងនៅឡើយទេ ព្រោះគ្រប់យ៉ាងនៅរង់ចាំការជជែកបន្ថែមរវាង Liverpool និង សាមីកីឡាករ ដើម្បីបិទបញ្ចប់កុងត្រាសិន។

ក្នុងនោះដែរប្រភពពីអេស្ប៉ាញបានទម្លាយថា Real Madrid បានដាក់កិច្ចសន្យាមានរយៈពេល៥ឆ្នាំ អោយទៅ Alexander-Arnold និងបានទុកពេលអោយរូបគេធ្វើការងារដែលនៅសល់បញ្ចប់កិច្ចសន្យាជាមួយ ក្លិបចាស់របស់គេ ក្នុងការទទួលបានឱកាសទៅលេងនៅអេស្ប៉ាញ។

Alexander-Arnold បច្ចុប្បន្ននៅតែមានឱកាសលេងស្ទើរតែគ្រប់ការប្រកួតអោយ Liverpool ហើយក៏ធ្វើបានល្អដែរក្នុងរដូវកាលនេះ តែយ៉ាងណាគេនៅមិនទាន់ទទួលបានការប្រកាសការបន្តកុងត្រាថ្មីពី Liverpool នៅឡើយ ទោះជាកុងត្រាចាស់នឹងផុតនៅចុងរដូវកាលនេះក្តី។

បើតាមរបាយការណ៍ពី talkSPORT អោយដឹងថា បើសិនជាការផ្លាស់ទៅ Real Madrid ទទួលបានភាពជោគជ័យ នោះ Trent Alexander-Arnold នឹងទទួលបានប្រាក់ពលកម្មប្រមាណ ២២០,០០០ផោន ក្នុង១សប្តាហ៍ នៅកីឡដ្ឋាន Santiago Bernabéu៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង