×

MasterChef Cambodia ៖ អត្ថប្រយោជន៍របស់ពោតជាច្រើន សម្រាប់ស្ត្រីពពោះ និងគត៌

ពោតអាចត្រូវបានធ្វើជាបង្អែម ឬមុខម្ហូបផ្សេងៗទៅតាមការច្នៃប្រឌិតរបស់ចុងភៅ។ នៅក្នុងផ្ទះបាយនីមួយៗ ពោតត្រូវបានប្រើប្រាស់ដើម្បីបង្កើននូវរសជាតិនៃម្ហូបផងដែរ ដូច្នេះ ពោតជាគ្រឿងផ្សំមួយដែលមាននៅក្នុងកម្មវិធី MasterChef Cambodia ។

ពោត គឺជាអាហារដ៏ពេញនិយមមួយនៅទូទាំងពិភពលោក ដោយសារតែវាមានរសជាតិផ្អែមឆ្ងាញ់​ ព្រមជាមួយនឹងគុណតម្លៃនៃអាហារជាច្រើន​ដូចជា​ ជាតិសរសៃ វីតាមីន និងជាតិរ៉ែ។​

ប្រយោជន៍សុខភាពនៃការញ៉ាំពោតពេលពពោះ​

១. បញ្ចៀសការទល់លាមក

ជាតិសរសៃនៅក្នុងពោតអាចជួយដោះស្រាយបញ្ហារំលាយអាហារយ៉ាងមានប្រសិទ្ធភាព ដូចជាការទល់លាមក ដែលស្ត្រីពពោះតែងតែជួបប្រទះក្នុងអំឡុងពេលទើបមានផ្ទៃពោះ។

២. ការពារការខូចទ្រង់ទ្រាយពីកំណើត​

ជាមួយគ្នានេះដែរ ពោតមានអាស៊ីដហ្វូលីកដែលចាំបាច់អំឡុងពេលមានគភ៌ ដើម្បីកាត់បន្ថយហានិភ័យនៃជំងឺលានឆ្អឹងខ្នង និងជំងឺសរសៃប្រសាទផ្សេងទៀតរបស់ទារក។

៣. ជំនួយសាច់ដុំ និងប្រព័ន្ធសរសៃប្រសាទ

បន្ថែមពីនេះ ពោតក៏មានផ្ទុកសារជាតិ Thiamine ដែលមានតួនាទីដ៏សំខាន់ក្នុងការធ្វើមេតាប៉ូលីសថាមពល ព្រមទាំងមានគុណប្រយោជន៍ដល់មុខងាររបស់សាច់ដុំ និងប្រព័ន្ធសរសៃប្រសាទថែមទៀតផង។

៤. ពង្រឹងប្រព័ន្ធភាពស៊ាំ

សារធាតុ​Beta-Carotene​នៅក្នុងពោត​ផ្ដល់វីតាមីន A ដែលមានគុណប្រយោជន៍ល្អបំផុតចំពោះមុខងារប្រព័ន្ធភាពស៊ាំ ព្រមទាំងជួយដល់ការលូតលាស់​ និងការវិវឌ្ឍរបស់ទារកប្រកបដោយសុខភាពល្អផងដែរ។

MasterChef Cambodia រដូវកាលទី៤ នឹងផ្ដល់ជូនដល់ទស្សនិកជនរបស់ CTN នូវអារម្មណ៍ប្លែកជាងរដូវកាលមុនៗ។
កុំឱ្យខកខានឱ្យសោះ កម្មវិធី MasterChef Cambodia រដូវកាលទី៤ នឹងមកដល់ ឆាប់ៗនេះ!

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង