×

៤ យ៉ាងដែលអ្នកគួរដឹងពី MasterChef Cambodia រដូវកាលទី៤

កម្មវិធីប្រកួតធ្វើម្ហូបលំដាប់ថ្នាក់ពិភពលោក MasterChef Cambodia រដូវកាលទី៤ នឹងកាន់តែពិសេសអស្ចារ្យ ភាពសប្បាយរីករាយ អារម្មណ៍រំភើប និងការសម្រក់ទឹកភ្នែកមានគ្រប់រសជាតិ នឹងត្រូវបានបង្ហាញ។

រឿងដែលអ្នកគួរដឹងពីកម្មវិធី MasterChef Cambodia រដូវកាលទី៤៖

គណៈកម្មការ

នៅក្នុងរដូវកាលទី៣ ទស្សនិកជននឹងបានជួបជាមួយគណៈកម្មការទាំងបីគឺ Judge ណារ៉ា Judge ជេស៊ីកា និង Judge ម៉េងហ៊ី ដែលពួកគាត់នឹងនៅជាមួយទស្សនិកជនរបស់ MasterChef Cambodia  ចាប់ពីថ្ងៃចាក់ផ្សាយដំបូងរហូតដល់ថ្ងៃចាក់ផ្សាយវគ្គផ្ដាច់ព្រ័ត្រ។

តើលោកអ្នកអាចទស្សនាកម្មវិធី MasterChef Cambodia បានដោយវិធីណា?

MasterChef Cambodia រដូវកាលទី៤ នឹងចាក់ផ្សាយនៅលើកញ្ចក់ទូរទស្សន៍ CTN និងនៅលើ Facebook Page ផ្លូវការ MasterChef Cambodia ។

អ្នកចូលរួមប្រកួត

កម្មវិធី MasterChef Cambodia បានជ្រើសរើសបេក្ខជនមកពីគ្រប់បណ្ដារាជធានីខេត្ត ក្នុងនោះកម្មវិធីបានទទួលពាក្យនៅទីតាំងចំនួន ៥ រួមមាន រាជធានីភ្នំពេញ ខេត្តសៀមរាប ខេត្តកំពង់ចាម  ខេត្តស្វាយរៀង និងខេត្តកំពត។

រង្វាន់

អ្នកឈ្នះនៅវគ្គផ្ដាច់ព្រ័ត្រ នឹងទទួលបានពានរង្វាន់ដ៏ស្រស់ស្អាតមួយ អមជាមួយទឹកប្រាក់ចំនួន ២០០លានរៀល និងងារជាកំពូលចុងភៅឯក MasterChef Cambodia រដូវកាលទី៤ ជាមួយនឹងរង្វាន់ធំផ្សេងៗទៀតពីក្រុមហ៊ុន Khmer Beverages ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង