
ការប្រកួតប្រជែងដ៏គួរឱ្យរំភើប ការជម្រុះចេញដ៏គួរឱ្យសោកស្ដាយ និងការទទួលបានជ័យជម្នះដ៏គួរឱ្យរីករាយរបស់បេក្ខជន នឹងត្រូវបង្ហាញនៅក្នុងកម្មវិធី MasterChef Cambodia រដូវកាលទី៤ នៅលើកញ្ចក់ទូរទស្សន៍ CTN និង Facebook Page ផ្លូវការ MasterChef Cambodia។
ជួបជាមួយគណៈកម្មការទាំង៣រូប ដែលមានដូចជា Judge Nara, Judge Jessica និង Judge Meng Hy ។ រដូវកាលថ្មីនេះ មានអ្នកមកពីបណ្ដារាជធានីខេត្តផ្សេងៗ ដែលសុទ្ធតែជាអ្នកស្រឡាញ់ការចម្អិន ឬជាចុងភៅតាមផ្ទះ នឹងមានឱកាសមកបញ្ចេញស្នាដៃចម្អិនម្ហូបប្លែកៗ និងបង្ហាញនូវប្រវត្តិរបស់ពួកគេជាមួយនឹងការចម្អិន ទៅកាន់ទស្សនិកជន។
រង់ចាំតាមដាននៅលើកញ្ចក់ទូរទស្សន៍ CTN និង Facebook Page ផ្លូវការ MasterChef Cambodia ឆាប់ៗនេះ ដើម្បីចូលរួមជាសក្ខីភាពនៅក្នុងសមរភូមិចម្អិនម្ហូបដ៏អស្ចារ្យ និងដំណើរស្វែងរកម្ចាស់ជ័យលាភី MasterChef Cambodia បន្ទាប់៕