×
ព័ត៌មានថ្មី
  1. ភាគទី៤ នៃរឿង «ខែលសុភមង្គល» ក្រោមចំណងជើង «អំណោយថ្ងៃមង្គល» បង្ហាញពីអំណោយដ៏មានតម្លៃបំផុត គឺក្តីស្រឡាញ់ដ៏ធំធេងក្នុងការរៀបចំផែនការហិរញ្ញវត្ថុ និងការការពារអនាគតមនុស្សជាទីស្រឡាញ់របស់យើង។
  2. Coming Soon | ភាគទី៤ រឿង “ខែលសុភមង្គល” ក្រោមចំណងជើង “អំណោយថ្ងៃមង្គល” (The Wedding Gift)
  3. ជោគជ័យបន្តទៀត! រឿង “ខែលសុភមង្គល” ភាគទី ៣ ក្រោមចំណងជើង “វិក្កយបត្រ” បង្ហាញពីគំរូនៃភាពកតញ្ញូរបស់កូន និងសារៈសំខាន់នៃការរៀបចំផែនការហិរញ្ញវត្ថុដើម្បីការពារមនុស្សជាទីស្រឡាញ់ដោយមិនគិតពីអាយុក្មេង ឬមានមុខរបរការងារអ្វីនោះទេ។
  4. Coming Soon | ភាគទី៣ រឿង «ខែលសុភមង្គល»
  5. CBS Boxing ប្រកាសផ្លាស់ប្តូរទីតាំងប្រកួតថ្មី

West Ham United រងការចោទប្រកាន់ពី FA ដោយសារបញ្ហាអ្នកគាំទ្រ

ក្រុម West Ham United ត្រូវបានសមាគមបាល់ទាត់អង់គ្លេស FA ចោទប្រកាន់ ជុំវិញការស្រែកជេរប្រមាថចេញពីអ្នកគាំទ្ររបស់ពួកគេទៅលើអ្នកគាំទ្រក្រុមគូប្រជែង អំឡុងពេលនៃការប្រកួតក្របខណ្ឌ Premier League ដែលចាញ់ក្រុម Chelsea នៅកីឡដ្ឋាន Stamford Bridge ក្នុងលទ្ធផល ២-១ កាលពីដើមកុម្ភៈ។

FA បាននិយាយថា ក្រុមញញួរយក្សត្រូវបានចោទប្រកាន់ពីបទប្រព្រឹត្តមិនត្រឹមត្រូវទាក់ទងនឹងការគ្រប់គ្រងអ្នកគាំទ្ររបស់ពួកគេ។

ជុំវិញរឿងនេះ FA បានចេញសេចក្តីថ្លែងការណ៍យ៉ាងដូច្នេះ “ក្លិបបានបរាជ័យក្នុងការធានាថាអ្នកគាំទ្ររបស់ពួកគេមិនមានអាកប្បកិរិយាមិនសមរម្យ ប្រមាថមើលងាយ ដោយយោងទៅលើនិន្នាការផ្លូវភេទ។”

ប៉ុន្មានថ្ងៃបន្ទាប់ពីការប្រកួតទល់នឹង ក្រុម Chelsea បានបញ្ចប់នោះ ក្រុម West Ham United បានចេញសេចក្តីថ្លែងការណ៍ដោយបានថ្កោលទោសយ៉ាងដាច់អហង្ការ ចំពោះការស្រែកច្រៀងបែបរើសអើង និងប្រមាថមើលងាយការស្រឡាញ់ភេទដូចគ្នា ដែលចម្រៀងនោះមានគោលបំណងសំដៅទៅលើអ្នកគាំទ្ររបស់ក្រុមគូប្រជែង។

West Ham United បានបន្ថែមថា “ការច្រៀងនេះគឺមិនអាចទទួលយកបានទាំងស្រុង ហើយវាមិនត្រូវអោយមានសកម្មភាពបែបនេះនៅក្នុងបាល់ទាត់ ឬកន្លែងណាផ្សេងទៀតទេ ហើយ វាជាបទល្មើសព្រហ្មទណ្ឌ។”

សម្រាប់ការចោទប្រកាន់ពី FA នេះដែរ ខាងក្រុម West Ham United នៅមានពេលរហូតដល់ថ្ងៃ ទី ១ ខែមេសា ដើម្បីឆ្លើយតបទៅវិញ ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង