×
ព័ត៌មានថ្មី
  1. ភាគទី៤ នៃរឿង «ខែលសុភមង្គល» ក្រោមចំណងជើង «អំណោយថ្ងៃមង្គល» បង្ហាញពីអំណោយដ៏មានតម្លៃបំផុត គឺក្តីស្រឡាញ់ដ៏ធំធេងក្នុងការរៀបចំផែនការហិរញ្ញវត្ថុ និងការការពារអនាគតមនុស្សជាទីស្រឡាញ់របស់យើង។
  2. Coming Soon | ភាគទី៤ រឿង “ខែលសុភមង្គល” ក្រោមចំណងជើង “អំណោយថ្ងៃមង្គល” (The Wedding Gift)
  3. ជោគជ័យបន្តទៀត! រឿង “ខែលសុភមង្គល” ភាគទី ៣ ក្រោមចំណងជើង “វិក្កយបត្រ” បង្ហាញពីគំរូនៃភាពកតញ្ញូរបស់កូន និងសារៈសំខាន់នៃការរៀបចំផែនការហិរញ្ញវត្ថុដើម្បីការពារមនុស្សជាទីស្រឡាញ់ដោយមិនគិតពីអាយុក្មេង ឬមានមុខរបរការងារអ្វីនោះទេ។
  4. Coming Soon | ភាគទី៣ រឿង «ខែលសុភមង្គល»
  5. CBS Boxing ប្រកាសផ្លាស់ប្តូរទីតាំងប្រកួតថ្មី

ខ្សែប្រយុទ្ធ Antony បង្ហើបថា មិនចង់វិលត្រឡប់ទៅ Man UTD វិញទេ

ប្រពភពីសារពត៌មាន The Mirror អោយដឹងថា ខ្សែប្រយុទ្ធ Antony បានបង្ហើបអំពីបំណងមិនចង់វិលត្រលប់ទៅកាន់ Man UTD វិញ បន្ទាប់ពីចប់ភារកិច្ចខ្ចីជើងនៅ Real Betis ដោយរូបគេបង្ហាញអំពីជីវិតដ៏រីករាយរបស់ខ្លួននៅលើទឹកដីអេស្ប៉ាញ។

Antony បានបាត់ប្រជាប្រិយនៅ Man UTD បើទោះបីជារូបគេបានផ្លាស់ទៅក្លិបនៅលីគកំពូលអង់គ្លេស ក្នុងតម្លៃខ្លួនថ្លៃរហូតដល់ ៩៩លានដុល្លារ ពី Ajax Amsterdam ក្នុងខែសីហា ឆ្នាំ ២០២២។ ធ្លាក់ទម្រង់លេងតាំងពីក្រោមការដឹកនាំរបស់លោក Erik ten Hag នារដូវកាលមុន បានធ្វើអោយរូបគេ រងការរិះគន់ខ្លាំងពីអ្នកគាំទ្រ។ យ៉ាងណា កីឡាករប្រេស៊ីល រកឃើញភាពភ្លឺស្វាងឡើងវិញ នៅក្នុងការប្រកួតនៅក្របខណ្ឌ La Liga បន្ទាប់ពីបានផ្ទេរចេញពី Man UTD ក្រោមលក្ខខណ្ឌខ្ចីជើងទៅក្លិប Real Betis អំឡុងទីផ្សារដោះដូរពាក់កណ្តាលរដូវកាល។

Antony បានបង្ហាញអារម្មណ៍គោរពដល់ Man UTD នឹងមិនមានការខឹងសម្បា គុំគួនអ្វីទេ ប៉ុន្តែបាននិយាយថា រូបគេ និងគ្រួសារ សប្បាយចិត្តនឹងការរស់នៅប្រទេសអេស្ប៉ាញជាង បើប្រៀបធៀបនឹងការរស់នៅ Manchester។ ការបង្ហាញទំរង់លេចធ្លោនៅ Real Betis នឹងធ្វើអោយតម្លៃខ្លួនរបស់គេកើនឡើងសារជាថ្មី។ កីឡាករវ័យ ២៤ឆ្នាំ រំពឹងថា រូបគេនឹងបន្តបង្ហាញទម្រង់លេង ល្អនៅទឹកដីអេស្ប៉ាញ រហូតចប់រដូវកាល។ យ៉ាងណា នៅរដូវកាលក្រោយគេនឹងត្រូវវិលត្រឡប់ទៅកាន់អង់គ្លេសវិញ ដែលជាទីកន្លែងធ្វើអោយរូបគេជាប់គាំងសមត្ថភាព ព្រោះតែលក្ខខណ្ឌខ្ចីជើង គ្មានជម្រើសទិញដាច់នោះឡើយ។

គ្រូបង្វឹក Man UTD បច្ចុប្បន្ន លោក Ruben Amorim ហាក់ស្ទាក់ស្ទើរក្នុងការនាំយក Antony ទៅរួមក្រុមវិញ ដោយលោកគិតថា កាយសម្បទារបស់គេមិនទាន់ល្អគ្រប់គ្រាន់ ប៉ុន្តែត្រូវបានច្រានចោលដោយភ្នាក់ងាររបស់ Antony។ បច្ចុប្បន្នការចាកចេញពី Old Trafford ជាចិន្ត្រៃយ៍ទំនងជាមានភាគរយខ្ពស់ ខណៈមានក្លិបធំៗ ជាច្រើនកំពុងតាមដានយ៉ាងយកចិត្តទុកដាក់អំពីស្ថានភាពរបស់ Antony ផងដែរ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង