
កញ្ញា ប៊ុន លីនណា ដែលជាបេក្ខភាព Top 4 ចុងក្រោយក្នុងកម្មវិធី MasterChef Cambodia រដូវកាលទី៣ ថ្មីៗនេះ បានបង្ហាញពីការស្ម័គ្រចិត្តចូលរួមក្នុងព្រឹត្តិការណ៍អង្គរសង្ក្រាន្ត ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី ១៤-១៦ ខែមេសា ឆ្នាំ២០២៥ ។

ដើម្បីអបអរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ឆ្នាំម្សាញ់ សហភាពសហព័ន្ធយុវជនកម្ពុជា បាននិងកំពុងរៀបចំព្រឹត្តិការណ៍អង្គរសង្ក្រាន្ត ឆ្នាំ២០២៥ ដែលនឹងមានកម្មវិធីកម្សាន្ត និងលេងល្បែងប្រជាប្រិយជាច្រើនជាមួយសិល្បករសិល្បការិនីល្បីៗ នៅខេត្តសៀមរាប (បរិវេណប្រាសាទអង្គរវត្ត និង តាមមាត់ស្ទឹង សៀមរាប)។
ដើម្បីបង្ហាញពីការចូលរួមក្នុងព្រឹត្តិការណ៍ដ៏អស្ចារ្យនេះ លីនណា បានស៊ែរនៅលើបណ្ដាញសង្គមផ្ទាល់ខ្លួន ដើម្បីបង្ហាញពីការរួមចំណែកពេលវេលា និងកម្លាំងរបស់ខ្លួន ក្នុងព្រឹត្តិការណ៍វប្បធម៌ដ៏សំខាន់នេះ ថា ៖ “អង្គរសង្ក្រាន្ត2025 កុំភ្លេចជួបនាងខ្ញុំនៅខេត្តសៀមរាបផងណា”។

សម្រាប់កម្មវិធី MasterChef Cambodia រដូវកាលទី៤ ដែលទទួលការឧបត្ថម្ភផ្ដាច់មុខដោយក្រុមហ៊ុន Khmer Beverages ត្រៀមនឹងចាក់ផ្សាយនៅលើកញ្ចក់ទូរទស្សន៍ CTN ក្នុងពេលឆាប់ៗខាងមុខនេះ៕