×

“Where Dreams Become Reality” កម្មវិធី MasterChef Cambodia រដូវកាលទី៤ នឹងមកដល់ឆាប់ៗនេះ

ភាពរំភើបរំជួលកាន់តែពុះកញ្ជ្រោលសម្រាប់ Fan Fan ជាមួយកម្មវិធី MasterChef Cambodia រដូវកាលទី៤ កំពុងត្រៀមនឹងចាក់ផ្សាយនៅលើកញ្ចក់ទូរទស្សន៍ CTN ក្នុងពេលឆាប់ៗខាងមុខនេះ។

ជាក់ស្ដែង ហ្វេសប៊ុកផ្លូវការរបស់ MasterChef Cambodia ក៏បានអាប់ដេត Cover របស់ខ្លួនជាមួយនឹងរូបភាពថ្មីរបស់គណៈកម្មការដ៏ល្បីល្បាញទាំង៣រូប និងចំណងជើងថា “Where Dreams Become Reality” ។

ការប្រកួតប្រជែងចម្អិនម្ហូបលំដាប់ថ្នាក់ពិភពលោកដ៏ធំ នឹងត្រលប់មកវិញក្នុងពេលឆាប់ៗនេះ ជាមួយនឹង Judge ដ៏មានបទពិសោធន៍ទាំង៣ រួមមាន Judge ណារ៉ា Judge ជេស៊ីកា និង Judge ម៉េងហ៊ី។ ចំពោះ កាលបរិច្ឆេទនៃការចាក់ផ្សាយជាផ្លូវការ មិនទាន់ត្រូវបានប្រកាសនៅឡើយទេ។

បន្ទាប់ពីការទទួលបានជ័យជម្នះរបស់ លោក ឃួន សំអន ក្នុងរដូវកាលទី៣ ច្បាស់ជានាំមកនូវភាពរំជើបរំជួល អារម្មណ៍ក្ដុកក្តួល និងការប្រកួតប្រជែងដ៏ស្វិតស្វាញ ក្នុងការធ្វើម្ហូបរបស់បេក្ខជនទាំងឡាយដែលនឹងត្រូវបង្ហាញនៅលើក្នុងរដូវកាលថ្មីនេះ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង