×
ព័ត៌មានថ្មី
  1. ភាគទី៤ នៃរឿង «ខែលសុភមង្គល» ក្រោមចំណងជើង «អំណោយថ្ងៃមង្គល» បង្ហាញពីអំណោយដ៏មានតម្លៃបំផុត គឺក្តីស្រឡាញ់ដ៏ធំធេងក្នុងការរៀបចំផែនការហិរញ្ញវត្ថុ និងការការពារអនាគតមនុស្សជាទីស្រឡាញ់របស់យើង។
  2. Coming Soon | ភាគទី៤ រឿង “ខែលសុភមង្គល” ក្រោមចំណងជើង “អំណោយថ្ងៃមង្គល” (The Wedding Gift)
  3. ជោគជ័យបន្តទៀត! រឿង “ខែលសុភមង្គល” ភាគទី ៣ ក្រោមចំណងជើង “វិក្កយបត្រ” បង្ហាញពីគំរូនៃភាពកតញ្ញូរបស់កូន និងសារៈសំខាន់នៃការរៀបចំផែនការហិរញ្ញវត្ថុដើម្បីការពារមនុស្សជាទីស្រឡាញ់ដោយមិនគិតពីអាយុក្មេង ឬមានមុខរបរការងារអ្វីនោះទេ។
  4. Coming Soon | ភាគទី៣ រឿង «ខែលសុភមង្គល»
  5. CBS Boxing ប្រកាសផ្លាស់ប្តូរទីតាំងប្រកួតថ្មី

ប្លែកទៀតហើយ! ល្បែង “លោតបាវទាត់បាល់” មានតែមួយគត់ក្នុងកម្មវិធី សមរភូមិសំណើច មុនពិធីបុណ្យចូលឆ្នាំខ្មែរ

ស្របពេលដែលពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរកាន់តែខិតជិតមកដល់ កម្មវិធី «សមរភូមិសំណើច» ដែលទទួលបានការឧបត្ថម្ភផ្ដាច់មុខដោយភេសជ្ជៈប៉ូវកម្លាំង WURKZ និងទឹកពិសាកម្ពុជា នឹងនាំអារម្មណ៍របស់ទស្សនិកជនឱ្យសប្បាយរីករាយជាមួយនឹងការល្បែងប្រជាប្រិយខ្មែររបស់ក្រុមផ្ការីកគ្រប់រដូវ នាថ្ងៃសុក្រសប្ដាហ៍នេះ។

លោតបាវ គឺជាល្បែងប្រជាប្រិយដ៏ពេញនិយមរបស់ខ្មែរ នាឱកាសពិធីបុណ្យចូលឆ្នាំថ្មី តែបើលេងលោតបាវទាត់បាល់ តើវាទៅជាយ៉ាណាវិញ? អស់ពីសប្បាយរីករាយ ស្រាប់តែសមាជិកម្នាក់បាត់ទូរសព្ទ នាំឱ្យមានការសង្ស័យលើក្រុមគ្រួសាររបស់គ្រូបង្វឹកជីងចក់ ដែលបង្កឱ្យមានជម្លោះសាជាថ្មីនៅក្នុងផ្ទះបាយរបស់ក្លិបផ្ការីកគ្រប់រដូវ។

ចំណែកលោកគ្រូពេទ្យប្រចាំក្លិបវិញ ត្រៀមធ្វើឱ្យគ្រប់គ្នាភ្ញាក់ផ្អើល ដោយនាំមិត្តស្រីរបស់ខ្លួនមកដល់បន្ទប់ ដោយគ្មានក្រែងចិត្តអ្នកណាទាល់តែសោះ សូម្បីតែបងប្អូនរបស់ខ្លួនក៏ហួសចិត្ត! រីឯ នាយពែកមី ក៏នឹងមានរបស់លេងថ្មី ដើម្បីបង្ហាញជូនទស្សនិកជនផងដែរ។

ភាពសប្បាយរីករាយទាំងអស់នេះ នឹងមាននៅក្នុងកម្មវិធី «សមរភូមិសំណើច» សប្ដាហ៍ទី១៨ នៅលើកញ្ចក់ទូរទស្សន៍ CTN តែមួយគត់ ព្រមទាំងមានការផ្សាយផ្ទាល់លើហ្វេសប៊ុកផេក CTN TV ផេក WURKZ និងផេក CAMBODIA WATER នាថ្ងៃទី២៨ ខែមីនា វេលាម៉ោង ៧ យប់តទៅ!

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង