
អតីតបេក្ខនារី MasterChef Cambodia រដូវកាលទី៣ ប៊ុន លីនណា បានបង្ហោះសារដ៏មានអត្ថន័យសម្រាប់ជីវិតជាចុងភៅម្នាក់ នៅលើបណ្ដាញសង្គមហ្វេសប៊ុកផ្លូវការរបស់ខ្លួន កាលពីពេលថ្មីៗនេះ។
លីនណា ដែលជា Top 4 ក្នុងផ្ទះបាយ MasterChef រដូវកាលដែលបានបញ្ចប់នាពេលកន្លងទៅ បានបង្ហោះដូច្នេះថា៖ ការធ្វើម្អូប ការរកលុយ ការបង្កើតអនាគត ធ្វើឱ្យខ្លួនឯងមានមោទនភាព… ជីវិតរបស់ចុងភៅ”។
ការបង្ហោះនេះ អមដោយរូបភាពរបស់ លីនណា ដែលគ្រងឈុតចុងភៅរបស់កម្មវិធី MasterChef Cambodia ដើម្បីបង្ហាញពីការបន្តចំណង់ចំណូលចិត្តចំពោះការចម្អិនរបស់លីនណា ចាប់តាំងពីរួមដំណើរនៅក្នុងវិថីរបស់ MasterChef កាលពីឆ្នាំ២០២៤។
ការបង្ហោះនេះ គឺជាការជំរុញលើកទឹកចិត្តដល់អ្នកស្រឡាញ់ការចម្អិនទាំងអស់ ដែលមានបំណងប្រាថ្នាចាប់យកការចម្អិននេះជាអាជីព អាចសម្រេចក្ដីសុបិនរបស់ពួកគេបានដូចជាលីនណាផងដែរ។
កម្មវិធី MasterChef Cambodia គឺជាកន្លែងដែលអាចធ្វើឱ្យក្ដីស្រមៃរបស់អ្នកចម្អិនតាមផ្ទះក្លាយជាការពិតបាន។ រដូវកាលទី៤ របស់ MasterChef Cambodia ដែលទទួលការឧបត្ថម្ភផ្ដាច់មុខដោយក្រុមហ៊ុន Khmer Beverages នឹងមានចាក់ផ្សាយនៅលើកញ្ចក់ទូរទស្សន៍ CTN ក្នុងពេលឆាប់ៗខាងមុខនេះ៕

