
កាលពីពេលថ្មីៗនេះ លោក ឃួន សំអន ម្ចាស់ពានរង្វាន់របស់កម្មវិធី MasterChef Cambodia រដូវកាលទី៣ បានបញ្ចេញរូបថតបង្ហាញពីការលេងស្ទាយខ្លួនប្លែក ដែលធ្វើឱ្យ Fan Fan មានការភ្ញាក់ផ្អើលជាមួយនឹងការបង្ហោះរបស់ សំអន ជាខ្លាំង។
ការពិតទៅ នេះគ្រាន់តែជាការសហការរវាងម្ចាស់ពានរង្វាន់ MasterChef Cambodia និងភ្នាក់ងារថតរូបមួយ ដើម្បីបង្ហាញពី Fashion ប្លែកៗប៉ុណ្ណោះ។
ជុំវិញការបង្ហោះនេះ សំអន បានសរសេរដូច្នេះថា៖
“ថ្មីស្រឡាង!
ដំណើរមួយនេះមានការឆ្ពោះទៅមុខដោយសន្សឹមៗ ដែលមិនលឿនពេក ហើយក៏មិនឈប់ដែរ!
ខ្ញុំនៅតែរក្សាភាពជាខ្លួនឯងជានិច្ច តែខ្ញុំនឹងផ្តល់ឱកាសឲ្យខ្លួនឯងបានសាកល្បង ធ្វើរឿងថ្មីៗដូចគ្នាផងដែរ!”។
សូមជម្រាបថា កម្មវិធី MasterChef Cambodia រដូវកាលទី៤ ដែលទទួលការឧបត្ថម្ភផ្ដាច់មុខដោយក្រុមហ៊ុន Khmer Beverages នឹងចាក់ផ្សាយនៅលើកញ្ចក់ទូរទស្សន៍ CTN ក្នុងពេលឆាប់ៗខាងមុខនេះ៕

Evoto