×

កម្មវិធី MasterChef Cambodia បានដាក់បញ្ចូលទៅក្នុងបញ្ជីបេក្ខភាពផ្លូវការមួយ សម្រាប់ប្រកួតប្រជែង ពានរង្វាន់ International Emmy Awards 2025

ក្រុមហ៊ុន CBS មានកិត្តិយសក្នុងការប្រកាសថា កម្មវិធីប្រកួតចម្អិនម្ហូបលំដាប់ថ្នាក់ពិភពលោក MasterChef Cambodia បានដាក់បញ្ចូលទៅក្នុងបញ្ជីបេក្ខភាពផ្លូវការមួយ សម្រាប់ប្រកួតប្រជែង ពានរង្វាន់ International Emmy Awards 2025។ “ជាលើកដំបូងនៅក្នុងប្រវត្តិសាស្ត្ររបស់ប្រទេសកម្ពុជា កម្មវិធីទូរទស្សន៍ក្នុងស្រុក MasterChef Cambodia កំពុងទទួលការចាប់អារម្មណ៍យ៉ាងខ្លាំងនៅលើវេទិកាអន្តរជាតិដ៏មានកិត្យានុភាពមួយនេះ!”

កម្មវិធី MasterChef Cambodia ទាំងមូល ត្រូវបានផលិតនៅក្នុងស្ទូឌីយ៉ូ Camwood របស់ CBS ដែលស្ថិតនៅរាជធានីភ្នំពេញ។ វាបានក្លាយជាកម្មវិធីដ៏ពេញនិយមកាលពីឆ្នាំមុន ដោយទទួលបានអ្នកទស្សនាជាង ២៨០ លានដងតាមអនឡាញ និងទូរទស្សន៍ ក្នុងចំណោមភាគទាំង ២៥ នៃរដូវកាលទី៣។ រដូវកាលទី៤ ឆ្នាំនេះកម្មវិធីសន្យាថានឹងកាន់តែធំ និងប្រសើរជាងមុន ជាមួយនឹងសាច់រឿង ការភ្ញាក់ផ្អើល និងបេក្ខភាពដែលមានទេព្យកោសល្យរួមគ្នាមកធ្វើការប្រកួតចម្អិនម្ហូបឱ្យកាន់តែកក្រើកជាងមុន។

អំពី International Academy of TV Arts & Sciences

International Academy of TV Arts & Sciences ទទួលស្គាល់ភាពល្អឥតខ្ចោះនៅឧស្សាហកម្មទូរទស្សន៍សកល តាមរយៈពានរង្វាន់ International Emmy® Award ។ បង្កើតឡើងក្នុងឆ្នាំ ១៩៦៩ International Academy of TV Arts & Sciences បានប្រមូលផ្តុំអ្នកដឹកនាំឧស្សាហកម្មទូរទស្សន៍មកពីជាង ៦០ ប្រទេស ដើម្បីអបអរសាទរចំពោះមាតិកាដែលលេចធ្លោជាងគេ ដែលផលិតនៅក្រៅសហរដ្ឋអាមេរិក និងដើម្បីលើកកម្ពស់នូវកិច្ចសហការអន្តរជាតិ និងការច្នៃប្រឌិតនៅក្នុងឧស្សាហកម្មទូរទស្សន៍។

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង