ស្របពេលដែលប្រជាពលរដ្ឋខ្មែរ កំពុងត្រៀមរៀបចំពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ គណៈកម្មការដ៏ល្បីរបស់កម្មវិធី MasterChef Cambodia ពោលគឺ Judge ណារ៉ា បានចែករំលែកពេលវេលាដ៏ពិសេសមួយជាមួយ Judge ម៉េងហ៊ី ក្នុងបណ្តាញសង្គម។
Judge ណារ៉ា បានសរសេរថា “ដំណើរឆ្ពោះទៅមុខជាមួយ Bro ” ដើម្បីបង្ហាញពីទំនាក់ទំនងដ៏រឹងមាំរបស់អ្នកទាំងពីរទាំងខាងក្នុង និងខាងក្រៅកញ្ចក់ទូរទស្សន៍។
ការបង្ហោះរបស់ Chef កាន់តែធ្វើឱ្យអ្នកគាំទ្ររំភើប សម្រាប់ការខិតជិតមកដល់នៃពិធីបុណ្យចូលឆ្នាំប្រពៃណីខ្មែរខាងមុខនេះ និងរដូវកាលថ្មី MasterChef Cambodia ។ ភាពស្និទ្ធស្នាលរបស់អ្នកទាំងពីរ ឆ្លុះបញ្ចាំងពីទំនាក់ទំនងដ៏ល្អដែលមិនអាចប្រកែកបាន រវាងគណៈកម្មការទាំង៣ និងបេក្ខជនដែលចូលរួមប្រកួតប្រជែងនៅក្នុងផ្ទះបាយ MasterChef Cambodia ។
តើពួកគាត់ទាំងពីរ នឹងមានអ្វីប្លែកសម្រាប់ផ្ដល់ជូនទស្សនិកជនរបស់ MasterChef Cambodia រដូវកាលទី៤? កម្មវិធីដ៏អស្ចារ្យនេះ នឹងចាក់ផ្សាយនៅលើកញ្ចក់ទូរទស្សន៍ CTN ក្នុងពេលឆាប់ៗខាងមុខនេះ៕