×
ព័ត៌មានថ្មី
  1. ភាគទី៤ នៃរឿង «ខែលសុភមង្គល» ក្រោមចំណងជើង «អំណោយថ្ងៃមង្គល» បង្ហាញពីអំណោយដ៏មានតម្លៃបំផុត គឺក្តីស្រឡាញ់ដ៏ធំធេងក្នុងការរៀបចំផែនការហិរញ្ញវត្ថុ និងការការពារអនាគតមនុស្សជាទីស្រឡាញ់របស់យើង។
  2. Coming Soon | ភាគទី៤ រឿង “ខែលសុភមង្គល” ក្រោមចំណងជើង “អំណោយថ្ងៃមង្គល” (The Wedding Gift)
  3. ជោគជ័យបន្តទៀត! រឿង “ខែលសុភមង្គល” ភាគទី ៣ ក្រោមចំណងជើង “វិក្កយបត្រ” បង្ហាញពីគំរូនៃភាពកតញ្ញូរបស់កូន និងសារៈសំខាន់នៃការរៀបចំផែនការហិរញ្ញវត្ថុដើម្បីការពារមនុស្សជាទីស្រឡាញ់ដោយមិនគិតពីអាយុក្មេង ឬមានមុខរបរការងារអ្វីនោះទេ។
  4. Coming Soon | ភាគទី៣ រឿង «ខែលសុភមង្គល»
  5. CBS Boxing ប្រកាសផ្លាស់ប្តូរទីតាំងប្រកួតថ្មី

«សមរភូមិសំណើច» មហាសំណាង! នាយក្រាន់ឈ្នះរង្វាន់ធំមហាសាលពី WURKZ ប៉ុន្តែធ្វើឱ្យគ្រួសារអន់ចិត្តមិនស្ទើរព្រោះមិនខ្វល់ពីបងប្អូន

កម្មវិធី «សមរភូមិសំណើច» ដែលទទួលបានការឧបត្ថម្ភផ្ដាច់មុខដោយភេសជ្ជៈប៉ូវកម្លាំង WURKZ និងទឹកពិសាកម្ពុជា ក្នុងសប្តាហ៍នេះ ទស្សនិកជននឹងបន្តទទួលបាននូវភាពសប្បាយរីករាយនិងការភ្ញាក់ផ្អើល ស្របពេលដែលក្រុមគ្រួសាររបស់គ្រូបង្វឹកឈ្នះរង្វាន់យ៉ាងធំសម្បើមពីភេសជ្ជៈប៉ូវកម្លាំង WURKZ !

មហាសំណាងមិនធ្លាប់មាន! នាយក្រាន់ បានឈ្នះរង្វាន់រហូតដល់ទៅ 28888 ដុល្លារពីភេសជ្ជៈប៉ូវកម្លាំង WURKZ តែគាត់មិនខ្វល់ពីបងប្អូនខ្លួនឯង គិតតែពីមិត្តរួមក្រុម ធ្វើឱ្យគ្រួសារមានការអាក់អន់ចិត្តជាមួយនាយក្រាន់យ៉ាងខ្លាំង។ តើនាយក្រាន់បានធ្វើអ្វីចំពោះក្រុមគ្រួសាររបស់គាត់ទើបរឿងក្លាយជាបែបនេះ?

ចំណែកឯអ្នកលក់ភេសជ្ជៈដ៏ស្រស់ស្អាតវិញ បានបង្ហាញស្ទាយថ្មីជាមួយសម្លៀកបំពាក់ទាន់សម័យ ធ្វើឱ្យគ្រប់គ្នាភ្ញាក់ផ្អើល ពិសេសប្រធានក្រុមពែកមី លង់មិនស្ទើរឡើយ។ កាន់តែថ្មីទៀតនោះគឺការលេងហ្គេមទស្សន៍ទាយបទចម្រៀងពីដើមពីសំណាក់ក្រុមផ្ការីកគ្រប់រដូវ ដែលញ៉ាំងបរិយាកាសឱ្យកាន់តែរីករាយបន្ថែមមួយកម្រិតទៀត។

តើនឹងមានរឿងអ្វីកើតឡើងនៅក្នុងក្រុមគ្រួសាររបស់គ្រូបង្វឹក ជីងចក់ នាសប្ដាហ៍នេះ? ដូច្នេះ សូមរង់ចាំតាមដានសប្ដាហ៍ទី១៩ នៃកម្មវិធី សមរភូមិសំណើច នៅលើកញ្ចក់ទូរទស្សន៍ CTN តែមួយគត់ ព្រមទាំងមានការផ្សាយផ្ទាល់លើហ្វេសប៊ុកផេក CTN TV ផេក WURKZ និងផេក CAMBODIA WATER នាថ្ងៃទី ១១ ខែមេសា វេលាម៉ោង ៧ យប់តទៅ!

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង