ឱកាសពីធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ គណៈកម្មការដ៏រួសរាយរាក់ទាក់ និងម៉ត់ចត់របស់កម្មវិធី MasterChef Cambodia គឺ Judge Jessica បានបង្ហោះវីឌីអូមួយអំពីទិដ្ឋភាពនៅខាងក្រៅឆាកដែលបង្ហាញពីសកម្មភាពរបស់ Chef និងផ្ទាំងរូបភាពដ៏ធំ ដែលមានរូបគណៈកម្មការទាំងបីរបស់កម្មវិធី ក្នុងនោះមាន Judge ណារ៉ា និង Judge ម៉េងហ៊ី ផងដែរ។
វីឌីអូថ្មីនេះ កំពុងធ្វើឱ្យអ្នកគាំទ្រកាន់តែរំភើបអន្ទះសា ក្នុងការរង់ចាំការប្រកាសពីការចាក់ផ្សាយជាផ្លូវការនៃកម្មវិធី MasterChef Cambodia រដូវកាលទី៤ ដែលត្រូវបានឧបត្ថម្ភផ្ដាច់មុខដោយក្រុមហ៊ុន Khmer Beverages។
នេះជាការផ្ដល់នូវអារម្មណ៍រំភើបបន្ថែមទៀតសម្រាប់ Fan Fan នាឱកាសពិធីបុណ្យចូលឆ្នាំថ្មី ចាប់ពីថ្ងៃទី១៤ ដល់ ១៦ ខែមេសា ឆ្នាំ២០២៥ ជាមួយនឹងក្តីនឹករឭកចំពោះ MasterChef Cambodia ។
សូមជម្រាបថា កម្មវិធី MasterChef Cambodia រដូវកាលទី៤ នឹងចាក់ផ្សាយនៅលើកញ្ចក់ទូរទស្សន៍ CTN ក្នុងពេលឆាប់ៗខាងមុខនេះ៕