×

ត្រឡប់ទៅមើលវិធីវិចអន្សម ពីកម្មវិធី MasterChef Cambodia រដូវកាលទី៣ នាឱកាសពិធីបុណ្យចូលឆ្នាំខ្មែរនេះ

នៅក្នុងរដូវកាលទី៣ នៃកម្មវិធីប្រកួតចម្អិនម្ហូបលំដាប់ថ្នាក់ពិភពលោក MasterChef Cambodia មានការប្រកួតមួយ ដែលតម្រូវឱ្យបេក្ខជននាំគ្នាធ្វើបង្អែមបែបប្រពៃណីខ្មែរ ដោយក្នុងនោះតម្រូវឱ្យធ្វើនំអន្សមផងដែរ។

ក្នុងការប្រកួតជាក្រុមនោះ តម្រូវឱ្យបេក្ខជនធ្វើនំអន្សមត្នោត និងនំអាកោត្នោត ដោយប្រើប្រាស់ពេលវេលាត្រឹមតែ ៩០នាទីប៉ុណ្ណោះ។ តាមរយៈវិញ្ញាសាមួយនេះ វាជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងរបស់ MasterChef Cambodia ដើម្បីជំរុញដល់ម្ហូបអាហារខ្មែរឱ្យពិភពលោកបានស្គាល់។

នាឱកាសពិធីបុណ្យចូលឆ្នាំខ្មែរ ឆ្នាំម្សាញ់ ចូរក្រឡេកទៅមើលវិធីនៃការចម្អិននំអន្សមរបស់បេក្ខជន MasterChef តាមរយៈវីឌីអូខាងក្រោម៖

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង