×
ព័ត៌មានថ្មី
  1. ភាគទី៤ នៃរឿង «ខែលសុភមង្គល» ក្រោមចំណងជើង «អំណោយថ្ងៃមង្គល» បង្ហាញពីអំណោយដ៏មានតម្លៃបំផុត គឺក្តីស្រឡាញ់ដ៏ធំធេងក្នុងការរៀបចំផែនការហិរញ្ញវត្ថុ និងការការពារអនាគតមនុស្សជាទីស្រឡាញ់របស់យើង។
  2. Coming Soon | ភាគទី៤ រឿង “ខែលសុភមង្គល” ក្រោមចំណងជើង “អំណោយថ្ងៃមង្គល” (The Wedding Gift)
  3. ជោគជ័យបន្តទៀត! រឿង “ខែលសុភមង្គល” ភាគទី ៣ ក្រោមចំណងជើង “វិក្កយបត្រ” បង្ហាញពីគំរូនៃភាពកតញ្ញូរបស់កូន និងសារៈសំខាន់នៃការរៀបចំផែនការហិរញ្ញវត្ថុដើម្បីការពារមនុស្សជាទីស្រឡាញ់ដោយមិនគិតពីអាយុក្មេង ឬមានមុខរបរការងារអ្វីនោះទេ។
  4. Coming Soon | ភាគទី៣ រឿង «ខែលសុភមង្គល»
  5. CBS Boxing ប្រកាសផ្លាស់ប្តូរទីតាំងប្រកួតថ្មី

«សមរភូមិសំណើច» ទីបំផុតកំពូលបុគ្គលិករបស់ក្រុមផ្ការីកគ្រប់រដូវបានស្គាល់ជាតិជិះឧទ្ធម្ភាគចក្រហើយ!

ប្លែកទៀតហើយជាមួយកម្មវិធី «សមរភូមិសំណើច» សប្ដាហ៍ទី២០នេះ ដែលនឹងនាំអារម្មណ៍របស់ទស្សនិកជនទៅមើលពីទិដ្ឋភាពផ្ទាល់ៗនៃការជិះឧទ្ធម្ភាគចក្ររបស់កំពូលបុគ្គលិកដែលត្រូវជាបងប្អូនរបស់គ្រូបង្វឹកក្រុមផ្ការីកគ្រប់រដូវ។

មិនធ្លាប់មានឡើយ! គ្រូបង្វឹកជីងចក់ បាននាំគ្រួសារទាំងមូលទៅកាន់ផ្សារទំនើបជីបម៉ុង 271 មេហ្គាម៉ល ដើម្បីជិះឧទ្ធម្ភាគចក្រលេងយ៉ាងសប្បាយរីករាយ។ មិនតែប៉ុណ្ណោះ ពួកគាត់ថែមទាំងទទួលសេវាកម្មយ៉ាងរាក់ទាក់ពីបុគ្គលិកនៃផ្សារទំនើបជីបម៉ុង 271 មេហ្គាម៉លទៀតផង។ 

បានជិះឧទ្ធម្ភាគចក្រលើកដំបូង នាយក្រូច ត្រឡប់មកដល់ក្លិបវិញអួតអាងភ្លាម ប្រហែលជាចង់ឱ្យក្រុមកីឡាកររបស់នាយពែកមី ច្រណែនហើយមើលទៅ។ 

រីឯស្ថានភាពក្លិបវិញកាន់តែតានតឹង ក្រោយក្រុមលេងមិនបានល្អ ធ្វើឱ្យគ្រូបង្វឹក និងប្រធានក្រុម ត្រូវពិភាក្សាគ្នារិះរកវិធីដើម្បីស្ដារក្រុមឡើងវិញ ហើយមានបំណងនាំកីឡាករថ្មីចូលក្រុមថែមទៀត។ មិនដឹងថាធ្វើឱ្យកីឡាករចាស់ៗសប្បាយចិត្ត ឬក៏អន់ចិត្តទៅវិញទេ!

តើស្ថានភាពក្លិបនឹងទៅជាយ៉ាងណា? ដូច្នេះ កុំភ្លេចទស្សនាកម្មវិធី «សមរភូមិសំណើច» សប្ដាហ៍ទី២០ នៅលើកញ្ចក់ទូរទស្សន៍ CTN តែមួយគត់ ព្រមទាំងមានការផ្សាយផ្ទាល់លើហ្វេសប៊ុកផេក CTN TV ផេក WURKZ និងផេក CAMBODIA WATER នាថ្ងៃទី ១៨ ខែមេសា វេលាម៉ោង ៧ យប់តទៅ!

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង