×
ព័ត៌មានថ្មី
  1. ហេតុអ្វីការតោងបែបនេះ សំខាន់សម្រាប់ការតេស្តសាកល្បងលើបេក្ខជនកម្លាំងគោជល់ Red Bull Power ?
  2. លោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង ដឹកនាំគណៈប្រតិភូសមាគមសិល្បករខ្មែរ ទស្សនកិច្ចនៅអង្គការហ្វារពន្លឺសិល្បៈ ខេត្តបាត់ដំបង
  3. «សមរភូមិសំណើច» សប្ដាហ៍នេះ ការប្រកួតដ៏សំខាន់ ក្រុមផ្ការីកត្រៀមចូលសមរភូមិលើទីលាន ដើម្បីសម្រេចជោគវាសនារបស់ក្លិប
  4. លោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង ប្រធានសមាគមសិល្បករខ្មែរ បានរៀបចំជំនួបពិភាក្សាដាច់ដោយឡែកមួយជាមួយនឹងសមាជិកសកម្មរបស់សមាគមសិល្បករខ្មែរ ជុំវិញដំណើរវិវត្តន៍ការងាររយៈពេល១ឆ្នាំ
  5. កម្មវិធីកម្លាំងគោជល់ ឧបត្ថម្ភផ្ដាច់មុខដោយ Red Bull លាតត្រដាងបេក្ខភាពឈានទៅវគ្គបន្ទាប់ 15 នាក់ដំបូង ខណៈអ្នកជាប់នឹងត្រូវបង្ហាញជាបន្តបន្ទាប់

ឆាប់ៗនេះ សមាសភាពរបស់បេក្ខភាព កម្លាំងគោជល់ ដែលឧបត្ថម្ភដោយ Red Bull នឹងត្រូវបង្ហាញ!

កម្មវិធី កម្លាំងគោជល់ Red Bull Power កំពុងចាប់ផ្ដើមជ្រើសរើសបេក្ខជនដ៏ស្វាហាប់ និងមានភាពក្លាហាន ដើម្បីត្រៀមខ្លួនសម្រាប់ការប្រកួតប្រជែងនៅក្នុងវិញ្ញាសាដែលកាន់តែរំភើបនិងអស្ចារ្យ នៅវគ្គបន្ទាប់!

បេក្ខភាពដ៏ក្លាហាន ដែលត្រូវបានជ្រើសរើសដោយ កម្លាំងគោជល់ នឹងត្រូវបានចម្រាញ់យ៉ាងយកចិត្តទុកដាក់។ ពួកគាត់ត្រូវបានជ្រើសរើសមកពីគ្រប់បណ្ដារាជធានីខេត្ត ដែលបានឆ្លងកាត់ការធ្វើតេស្តកម្លាំង ស្មារតី និងយុទ្ធសាស្រ្ត នៅក្នុងដំណាក់កាលនៃការដាក់ពាក្យ នាពេលកន្លងទៅ។

មិនយូរទៀតឡើយ អ្នកគាំទ្ររបស់ កម្លាំងគោជល់ នឹងបានដឹងពីសមាសភាពរបស់ពួកគាត់ និងចំនួនបេក្ខភាពដែលនឹងត្រូវឈានជើងចូលមកកាន់ការប្រកួតប្រជែងដើម្បីដណ្ដើមប្រាក់រង្វាន់ 100 លានរៀល។ ពីសាមញ្ញជនក្លាយជាបេក្ខជនម្នាក់, ជាមួយកម្លាំងគោជល់ ពួកគាត់ នឹងអាចកែប្រែជោគវាសនារបស់ខ្លួនបានយ៉ាងពិតប្រាកដ។

កម្លាំងគោជល់ Red Bull Power នឹងចាក់ផ្សាយនៅលើកញ្ចក់ទូរទស្សន៍ CTN ក្នុងពេលឆាប់ៗខាងមុខនេះ!

រង់ចាំតាមដានព័ត៌មានថ្មីៗនៅលើបណ្ដាញសង្គមរបស់ កម្មវិធី កម្លាំងគោជល់ Red Bull Power រួមមាន៖

Facebook : https://www.facebook.com/share/1BXdVEpcnt/?mibextid=qi2Omg
TikTok : https://www.tiktok.com/music/original-sound-Redbullpowercambodia-7476716495855274753?is_from_webapp=1&sender_device=pc
YouTube: https://youtube.com/channel/UCP63GGDwWWWh4_DXM60qpXA?si=lQ0Qvcrz0XmwyBD8

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង