ម្ចាស់ជ័យលាភី MasterChef Cambodia រដូវកាលទី៣ លោក ឃួន សំអន បានបង្ហាញពេលវេលាដ៏ស្រស់ស្អាតរបស់ Judge Jessica តាមរយៈផ្ទាំងគំនូរដែលលោកគូរដោយផ្ទាល់ដៃ កាលពីពេលថ្មីៗនេះ។
ផ្ទាំងគំនូរនេះ បានរំឭកពីពេលវេលាដ៏អស្ចារ្យនៅក្នុងសប្ដាហ៍ទី២០ នៃកម្មវិធីប្រកួតចម្អិនម្ហូបលំដាប់ថ្នាក់ពិភពលោក MasterChef Cambodia រដូវកាលមុន ដែលជាសប្ដាហ៍ដ៏ពិសេសមួយ ដោយមានភ្ញៀវកិត្តិយសពិសេសចូលរួមនៅក្នុងផ្ទះបាយដ៏ប្រណីតមួយនេះ។
ក្នុងវគ្គនេះ មិនអាចបំភ្លេចបានពីសម្លៀកបំពាក់របស់ Judge Jessica ដែលកាន់តែទាក់ទាញថែមមួយកម្រិតទៀត។ គំនូររបស់ សំអន អាចជាការបង្ហាញពីពេលវេលាដ៏ឥតខ្ចោះរបស់ Judge ដែល Fan Fan មិនបានឃើញនៅលើកញ្ចក់ទូរទស្សន៍។
សំអន មិនត្រឹមតែជាចុងភៅដ៏ចំណានម្នាក់ប៉ុណ្ណោះទេ ប៉ុន្តែលោកក៏មានទេព្យកោសល្យសិល្បៈផ្សេងៗ ដូចជា ការតុបតែង និងការគូរគំនូរ ជាដើម។ នាពេលកន្លងទៅ លោកក៏ធ្លាប់គូររូបរបស់បេក្ខជនរដូវកាលទី៣ មួយចំនួន ដើម្បីជាកាដូសម្រាប់ពួកគាត់ផងដែរ។
សូមជម្រាបថា MasterChef Cambodia រដូវកាលទី៤ ដែលទទួលការឧបត្ថម្ភផ្ដាច់មុខដោយក្រុមហ៊ុន Khmer Beverages នឹងមានចាក់ផ្សាយនៅលើកញ្ចក់ទូរទស្សន៍ CTN ក្នុងពេលឆាប់ៗខាងមុខនេះ!
ទស្សនាសប្ដាហ៍ទី២០ របស់កម្មវិធី MasterChef Cambodia រដូវកាលទី៣៖