×
ព័ត៌មានថ្មី
  1. ហេតុអ្វីការតោងបែបនេះ សំខាន់សម្រាប់ការតេស្តសាកល្បងលើបេក្ខជនកម្លាំងគោជល់ Red Bull Power ?
  2. លោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង ដឹកនាំគណៈប្រតិភូសមាគមសិល្បករខ្មែរ ទស្សនកិច្ចនៅអង្គការហ្វារពន្លឺសិល្បៈ ខេត្តបាត់ដំបង
  3. «សមរភូមិសំណើច» សប្ដាហ៍នេះ ការប្រកួតដ៏សំខាន់ ក្រុមផ្ការីកត្រៀមចូលសមរភូមិលើទីលាន ដើម្បីសម្រេចជោគវាសនារបស់ក្លិប
  4. លោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង ប្រធានសមាគមសិល្បករខ្មែរ បានរៀបចំជំនួបពិភាក្សាដាច់ដោយឡែកមួយជាមួយនឹងសមាជិកសកម្មរបស់សមាគមសិល្បករខ្មែរ ជុំវិញដំណើរវិវត្តន៍ការងាររយៈពេល១ឆ្នាំ
  5. កម្មវិធីកម្លាំងគោជល់ ឧបត្ថម្ភផ្ដាច់មុខដោយ Red Bull លាតត្រដាងបេក្ខភាពឈានទៅវគ្គបន្ទាប់ 15 នាក់ដំបូង ខណៈអ្នកជាប់នឹងត្រូវបង្ហាញជាបន្តបន្ទាប់

ដាឡែត រំឭកពេលវេលាដែលមិនអាចបំភ្លេចបាននៅក្នុងផ្ទះបាយ MasterChef Cambodia

ចៅ ដាឡែត អតីតបេក្ខជនរបស់កម្មវិធី MasterChef Cambodia រដូវកាលទី៣ ដែលស្ថិតនៅក្នុងចំណោមបេក្ខជន Top 10 បានបង្ហាញពីការនឹករឭកចំពោះពេលវេលាដ៏ល្អនៅក្នុងកម្មវិធី កាលពីឆ្នាំមុន។

ដាឡែត បានបង្ហោះបែបនេះនៅលើបណ្ដាញសង្គម ថា ៖ “និយាយតាមត្រង់ខ្ញុំពិតនឹកបងប្អូនទាំងអស់គ្នា និងនឹកទិដ្ឋភាពក្នុងផ្ទះបាយ MasterChef ណាស់ ហើយក៏សូមអរគុណបងប្អូនអ៊ំពូមីងដែលជាអ្នកគាំទ្រ តែងតែលើកទឹកចិត្តកន្លងមក”។

ទោះបីជាដំណើរក្នុងផ្ទះបាយ MasterChef Cambodia របស់ដាឡែត បានបញ្ចប់មុនវគ្គផ្តាច់ព្រ័ត្រក៏ដោយ ក៏ ដាឡែត នៅតែជាបេក្ខជនម្នាក់ក្នុងចំណោមបេក្ខជនដែលស្ថិតក្នុងបេះដូងរបស់ទស្សនិកជនជាច្រើនរបស់ស្ថានីយទូរទស្សន៍ CTN ។

MasterChef Cambodia ដែលឧបត្ថម្ភផ្ដាច់មុខដោយក្រុមហ៊ុន Khmer Beverages រដូវកាលថ្មីនេះ នឹងមានចាក់ផ្សាយនៅលើកញ្ចក់ទូរទស្សន៍ CTN ក្នុងពេលឆាប់ៗខាងមុខនេះ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង